ក្រោយប៉ះ​ទង្គិច​យប់មិញ Hazard ​​បាន​ប្ដូរ​ចេញ​តើ​តារា​ឆ្នើម​ Real Madrid រូប​នេះ​រង​របួស​ទៀត?

  • 2021-10-08 02:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ព្រួយបារម្ភ​​របស់ Real Madrid នៃ​​ការ​រង​របួស​ Eden Hazard ត្រូវ​បាន​កើត​ឡើង​ម្ដង​ទៀត​ក្រោយ​ពេល​តារា​ឆ្នើម​រូប​នេះ​បាន​ប្ដូរ​ចេញ​នៅនាទី​ទី​៧៥​ ​ក្នុង​​ជំនួប​បែលហ្ស៊ិក​​ចាញ់​បារាំង​៣-២​ពាន UEFA Nations League ​យប់មិញ​។

តារា​ឆ្នើម​ខាង​លើ​បាន​ប្ដូរ​ចេញ​ និង​ដើរ​ទៅ​កាន់​កន្លែង​កៅ​អី​បម្រុង​ ព្រម​ទាំង​ពិភាក្សា​ជា​មួយ​​គ្រួ​ពេទ្យ​ ដែល​មើ​ល​ទៅ​ហាក់​​មាន​បញ្ហា​របួស​ម្ដង​ទៀត។​ យ៉ាង​ណា​របួស​ឬ​អត់​​ក្រុម​គ្រូពេទ្យ​មិន​ទាន់​​បញ្ជាក់​ច្បាស់​នៅ​ឡើយ ពី​ព្រោះ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​​ច្បាស់​សិន​។ បើ​ទោះ​ជា​របួស​មិន​ទាន់​បាន​បង្ហាញ​ជា​ផ្លូវ​ការ​ក៏​ដោយ ​ប៉ុន្តែ​គេ​បាន​សម្គាល់​ឃើញ​ថា Hazard គឺ​​អាច​មាន​របួស​ផ្សេង​ទៀត​​ខុស​ពី​របួស​ចាស់​។

Hazard ធ្លាប់​រង​ការ​វះ​កាត់​កជើង​រហូត​ដល់​៣​លើក​ដែល​ជា​បួស​ដែល​​បាន​កើត​ឡើង​​ ​ក្រោយ​ពេល​ផ្ទេរ​ទៅ​កាន់ Real Madrid បន្ទាប់​ពី​ចាក​ចេញ​ពី Chelsea នៅ​ឆ្នាំ២០១៩​៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​