ល្បី​រឿង Son ​ស្កាត់​ទៅជួបស្រី​ស្អាត​ Jisoo ​សមាជិក Blackpink ​ដល់បារីស

  • 2021-10-08 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​យោង​តាម​ប្រភព​នៅ​កូរ៉េ​ខាង​ត្បូង ​បាន​បញ្ជាក់​ថា​តារា​ចម្រៀង Jisoo ​សមាជិក​ក្រុម Blackpink ​ចាប់​ផ្ដើម​ធ្លាយ​រឿង​ទាក់ទង​ជាមួយ​តារា​បាល់ទាត់ Son Heung Min ​ទៀត​ហើយ ​ក្រោយ​ពី​ពួកគេ​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ថ្ងៃ​ជាមួយ​គ្នា។​

​រំលឹក​ទៅ​ឆ្នាំ​២០១៩​បន្តិច ​ទំនាក់ទំនង​របស់​តារា​ល្បី​នៅ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​ចាប់​ផ្ដើម​មាន​ឡើង ​ក្រោយ​ពី Jisoo ​បាន​ទៅ​មើល​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Spurs ​ផ្ទាល់ ​និង​ថត​រូប​បង្ហោះ​ក្នុង Instagram ​ថែម​ទៀត​ដើម្បី​លើក​ទឹក​ចិត្ត។ ខណៈ​ដែល​ពេល​នោះ ​មិន​មាន​អ្វី​ជា​ផ្លូវការ​ចេញ​ពី​មាត់​របស់​អ្នក​ទាំង​ពីរ​នេះ​ទេ។

​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ​វិញ ​ក៏​ចាប់​ផ្ដើម​មាន​រឿង​ផ្ទុះ​ជា​ថ្មី​ម្ដង​ទៀត។ Son ​ដែល​លេង​ឱ្យ Spurs ​នៅ​អង់គ្លេស​នោះ ​បាន​ធ្វើ​ដំណើរ​មក​កូរ៉េ​ខាង​ត្បូង​ដើម្បី​លេង​ឱ្យ​ជម្រើស​ជាតិ​នៅ​ថ្ងៃ​ទី​៥​កន្លង​ទៅ។ តែ​ការ​ធ្វើ​ដំណើរ​របស់​គេ​មិន​ចេញ​ពី​អង់គ្លេស​នោះ​ទេ បែរ​ជា​ចេញ​ពី​បារាំង​មក​ទៅ​វិញ ខណៈ​ដែល Jisoo ​ផ្ទាល់​ក៏​នៅ​បារាំង​ចូល​រួម​កម្មវិធី​ Paris Fashion Week ​ផង​ដែរ។ ​តារា​ស្រី​ស្រស់​ស្អាត​រូប​នេះ ​ក៏​ធ្វើ​ដំណើរ​មក​កូរ៉េ​វិញ​នៅ​ថ្ងៃ​ទី​៥​ដូច Son ​ដែរ។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បន្ថែម​ពី​លើ​នេះ​ទៀត​នោះ គឺ​ទាំង Jisoo ​និង Son ​សុទ្ធ​តែ​ពាក់​ខ្សែ​ដៃ​ដូច​គ្នា ​ហើយ​កន្លង​មក Son ​ឱ្យ​តែ​រក​គ្រាប់​បាល់​បាន​ក៏​ថើប​ខ្សែ​ដៃ​ពណ៌​ក្រហម​នេះ​ដែរ៕

ប្រភព៖ Allkpop   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម