ភ្ញាក់ផ្អើល​ពេល​ឃើញ​ Cybertruck របស់ Tesla មានតម្លៃថោកជាងគេ

  • 2021-10-08 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី Cybertruck របស់​ Tesla ដែលបានធ្វើឱ្យ​ភ្ញាក់ផ្អើល​កក្រើក​ពិភពលោកកាលពីលើកមុននេះ ឥឡូវទើបតែធ្លាយចេញតម្លៃរបស់វា ដែល​ថោកជាងគេ​បំផុត​ប្រៀបធៀបនឹង​រថយន្ត Tesla ដទៃទៀត ដើម្បីទន្ទ្រាន​ទីផ្សារ​រថយន្តអគ្គិសនី។

រថយន្ត​បើកដំណើរការដោយកង់ខាងក្រោយ RWDនេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ Single-motor) បើប្រៀបធៀបនឹង​ Model 3 មានតម្លៃ ៤១ ៩៩០ដុល្លារ និង Model Y តម្លៃ ៥៤ ៩៩០ដុល្លារ។ យ៉ាងណាមិញ តម្លៃ Cybertruck ​នឹងខ្ពស់ជាងនេះពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ សម្រាប់​ប្រភេទបើកដំណើរដោយ​កង់ទាំង៤ Dual-motor AWD ឬឡើងដល់ ៦៩ ៩០០ សម្រាប់ប្រភេទ tri-motor AWD។

គួរបញ្ជាក់ថា តម្លៃខាងលើនេះ គ្រាន់តែជាការលេចធ្លាយ​តាមបណ្តាញ​សង្គម មិនទាន់​មាន​ការបញ្ជាក់​ផ្លូវការ និង​រូបរាង​ជាក់ស្តែង​ ក៏ដូចជាលក្ខណៈ​សម្បត្តិបច្ចេកទេស​ចេញផ្សាយដោយ​ Tesla នោះទេ។

ចំពោះ​ប្រភេទ RWD រថយន្ត Cybertruck ត្រូវបានគេដឹងថា អាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ ជាមួយល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៦,៥វិនាទី ហើយប្រភេទ AWD អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និង​ប្រភេទ Tri-motr បន្ថែម​ដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣.៥វិនាទី)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម