ប្រដាល់​សកល​​មិន​ងាយ​ស៊ី​ វី​ សម្ភស្ស​ ស្រួល​ៗ​នោះ​ទេ​ ប៉ុន្តែ​បើ​គុន​ខ្មែរ​ពិបាក​ដែរ​

  • 2021-10-11 02:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​ វី​ សម្ភស្ស​ ឬ​ អេលីត​ សម្ភស្ស​ ម្សិលមិញ​នេះ​ធ្វើ​ការ​សងសឹក​លើ​ ផល​ សោភ័ណ្ឌ​ បាន​សម្រេច​វិញ​ហើយ​ក្នុង​កម្មវិធី​ប្រដាល់​ Ultimate Boxing។​

វី សម្ភស្ស (ក្រហម)រូបភាពផ្ដល់ជូន

វី ​សម្ភស្ស​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្ដើម​ប្រាក់​លាន​ ឬ​ការ​ជួប​សងសឹក​ជា​មួយ​ជើង​ចាស់​ ផល​ សោភ័ណ្ឌ​ នេះ​គឺ​រូប​គេ​ខំប្រឹង​ហ្វឹកហាត់​ជា​ខ្លាំង​ទាំង​កម្លាំង​ និង​បច្ចេកទេស​វ៉ៃ​ទប់ទល់។​

វី សម្ភស្ស (ក្រហម)រូបភាពផ្ដល់ជូន

កីឡាករ​សកល​ជម្រើស​ជាតិ​ខាង​លើ​នេះ​បន្ថែម​ថា​ ការ​ជួប​គ្នា​ជា​ថ្មី​នេះ​ សោភ័ណ្ឌ​ មិន​មាន​អ្វី​ប្លែក​នោះ​ទេ​គឺ​នៅ​ល្អ​ដដែល​ ប៉ុន្តែ​គ្រាន់​តែ​ហាក់​ស្រុត​កម្លាំង​បន្តិច​ចំពោះ​បច្ចេកទេស​តិចនិក​ដូច​មុន។​ យ៉ាងណា​ការ​ខាន​ប្រកួត​សកល​យូរ​ធ្វើ​ឲ្យ​ សម្ភស្ស​ ស្ពឹកៗ​មិន​ទាន់​ល្អ​ដូច​ការ​ប្រកួត​ញឹកញាប់​ទេ។​

វី សម្ភស្ស (ក្រហម)រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ វី ​សម្ភស្ស​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​លើ​ ផល​ សោភ័ណ្ឌ​ លើ​ប្រភេទ​កីឡា​ប្រដាល់​សកល។​ សម្ភស្ស​ ធ្លាប់​ចាញ់​ពិន្ទុ​ សោភ័ណ្ឌ​ កាល​ពី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី