Google មិនលាក់សោះប្រាប់ទាំងអស់ Pixel 6 តម្លៃក៏គេដឹងខ្លះៗដែរ

  • 2021-10-11 08:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ត្រូវបានគេដឹងថាកំពុងត្រៀម​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់ចុងក្រោយបង្អស់គឺ Pixel 6 Series បន្ទាប់ពីបង្ហោះរូបភាព និងវីដេអូនៅលើគណនីផ្លូវការរបស់ខ្លួនទាំងលើ Instagram និង YouTube តាំងពីខែមុនមកម្ល៉េះ។ Google មិនលាក់សោះប្រាប់ទាំងអស់ តម្លៃក៏បង្ហើបដែរ។

កាលបរិច្ឆេទចេញផ្លូវការគឺ នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ (១សប្ដាហ៍ទៀត) រីឯលក្ខណៈសម្បត្តិផ្សេងៗដូចជា Google នឹងផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។

Pixel 6 និង Pixel 6 Pro រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ(កាមេរ៉ាមុខ)ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។

Google Pixel 6 Series នឹងទទួលបានកំណែអាប់ឌែតផ្នែកសុវត្ថិភាពដល់ទៅ ៥ ឆ្នាំឯណោះ។ រយៈពេលប៉ុណ្ណេះមានន័យថា Pixel Series ជំនាន់ចុងក្រោយនេះគឺជា ទូរសព្ទទទួលបានការគាំទ្រផ្នែកសុវត្ថិភាព Security Update នេះយូរជាងគេដល់ឆ្នាំ ២០២៦ ឯណោះបើធៀបនឹងទូរសព្ទចំណោម Android ដូចគ្នា។

យ៉ាងណាមិញ នេះមិនមែនជាការទទួលបានកំណែអាប់ឌែត Software ទូទៅលើទូរសព្ទទាំងស្រុងទេ។ នេះបើតាមលោក Evan Blass ដែលជាអ្នកតាមដានរាល់ព័ត៌មានបច្ចេកវិទ្យាស្មាតហ្វូន និងអ្នកចែករំលែកព័ត៌មានបែកធ្លាយទាំងនោះជាប្រចាំគ្រប់ម៉ូឌែលគ្រប់ក្រុមហ៊ុនស្មាតហ្វូន។

លក្ខណៈសម្បត្តិខ្លះៗមុនប្រកាសចេញ

ស្មាតហ្វូន flagship ទាំងពីរខាងលើនឹងសុទ្ធតែដំណើការដោយ Android 12 នឹងបំពាក់បន្ទះឈីប AI SoC របស់ក្រុមហ៊ុន Qualcomm ។

ចំពោះតម្លៃ ទោះមិនទាន់ផ្លូវការតែគេប៉ាន់ស្មានថា ជម្រើស RAM 8GB មេម៉ូរី 128GB ខ្ទង់ ៦៩៩ ដុល្លារនិង 256GB ខ្ទង់ ៨៩៩ ដុល្លារ(នៅបរទេស)៕

អត្ថបទ៖ រក្សា