Wijnaldum ហាក់​បី​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​​នៅ​ PSG

  • 2021-10-11 13:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Georginio Wijnaldum បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​មុន​ពេល​ចូល​ជួយ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្គីប្រាល់តា​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ខ្លួន​គេ​លេង​នៅ​ក្លឹប​ Paris Saint Germain នោះ​ទេ​។

Wijnaldum បាន​និយាយ​ថា​៖" ខ្ញុំ​មិន​អាច​និយាយ​ខ្ញុំ​សប្បាយ​ចិត្ត​តែ​ម្ដង​នៅ​ PSG ហ្នឹង​ទេ​។​ ស្ថានភាព​ក្នុង​ពេល​នេះ​មិន​មែន​ជា​អ្វី​ ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ​។ ប៉ុន្មាន​ចុង​ក្រោយ​នេះ​ខ្ញុំ​លេង​បាន​ច្រើន​ណាស់ ហើយ​កាយ​សម្បទា​អី​ហ្នឹង​រឹង​មាំ​ល្អ​ណាស់​ ហើយ​លេង​អី​បាន​ល្អ​ណាស់​ថែម​ទៀត​ផង​។ តែ​ឥឡូវ​នេះ​ខ្ញុំ​ខុស​ពី​មុន​ ខ្ញុំ​មិន​ដែល​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ខ្ញុំ​តែង​តែ​រំពឹង​ថា​នឹង​មាន​ជំហាន​ថ្មី​សម្រាប់​ខ្ញុំ​ទៅ​មុខ​ តែ​នេះ​អញ្ចឹង​តែ​ម្ដង​។ វា​ពិបាក​ណាស់​ឥឡូវ​ហ្នឹង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យ៉ាង​ណា​នេះ​ជា​វិស័យ​បាល់ទាត់​ ខ្ញុំ​នឹង​រៀន​ទប់ទល់​នឹង​ស្ថានភាព​អញ្ចឹង​ៗ។ ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​ ខ្ញុំ​ត្រូវ​តែ​មាន​ភាព​វីជ្ជមាន​លើ​ខ្លួន​ឯង​ និង​ខិត​ខំ​ឲ្យ​ខ្លាំង​ដើម្បី​កែ​សម្រួល​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង​ "។

Wijnaldum ផ្លាស់​មក​លេង​នៅ​ PSG ក្នុង​រដូវកាល​ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​រួម​បាន​ ១១ប្រកួត​ ប៉ុន្តែ​មិន​ទាន់​បាន​ស៊ុត​ចូល​មួយ​គ្រាប់​នោះ​ទេ​ ខណៈ​ដែរ​កីឡាករ​នេះ​ក៏​មិន​សូវ​ជា​បាន​ចូល​លេង​ច្រើន​ជាប់​លាប់​ប៉ុន្មាន​ដែរ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម