កាន់តែ​ទំនើប​ក្លឹប​បាល់ទាត់​នៅ​កម្ពុជា​ឥលូវ​បង្កើត​ឲ្យ​មាន​កាត​សមាជិក​.

  • 2021-10-11 14:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ទំនើប​មួយ​ជំហាន​ទៀត​ហើយ ​ក្លឹប​បាល់ទាត់​វិសាខា​ ប្រកាស​ពី​ការ​បង្កើត​ឲ្យ​ប្រើប្រាស់​កាត​សមាជិក​របស់​ក្លឹប​ផ្ទាល់​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​អ្នក​គាំទ្រ​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។​

ក្លឹបបាល់ទាត់វិសាខា

នេះ​បើ​តាម​ការ​ប្រកាស​ផ្លូវ​ការ​របស់​ក្លឹប​បាល់ទាត់​វិសាខា​ ឥលូវ​នេះ​ក្លឹប​មាន​ការ​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រើប្រាស់​កាត​សមាជិក​ផ្ទាល់​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ។​ កាត​សមាជិក​អាច​ហៅ​បាន​ទៀត​ថា​ The Warrior Card។​

កាត់​នេះ​ដែរ​មាន​ផ្ដល់​ប្រយោជន៍​ដូច​ជា​ ដកប្រាក់​បាន​គ្រប់​ម៉ាស៊ីន​ ATM​ ដែល​មាន​ស្លាក​សញ្ញា​ Union Pay។​ លើស​ពី​នេះ​ទៀត​អាច​ទូទាត់​សាច់​ប្រាក់​ ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​របស់​ហាង​ដែល​ជា​ដៃគូ​របស់​ក្លឹប​ផង​ដែរ។

រំលឹក​ដែរ​ថា​ ក្លឹប​បាល់ទាត់​វិសាខា​ ជា​ក្លឹប​ទី១​ ហើយ​នៅ​កម្ពុជា​ដែល​បង្កើត​ឲ្យ​មាន​ជា​កាត​សមាជិក​បែប​នេះ​ដល់​ក្រុម​អ្នក​គាំទ្រ។​ ប្រសិន​បើ​លោក​អ្នក​ចង់​ប្រើប្រាស់​អាច​ទាញ​យក​កម្មវិធី​ Visakha FC app តាមរយៈ Play store និង App Store៕​

អត្ថបទ៖ នួន ស៊ីណា​