ជំនួប​កម្ពុជា​ទល់​កោះ​ហ្គាំ​យប់​នេះ ប្រាក់ ធី​វ៉ា ​គិត​ថា​គោព្រៃ​នឹង​ឈ្នះ​ជា​មួយ​ការ​ស៊ុត​បាន​...​

  • 2021-10-12 06:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជំនួប​កម្ពុជា​ទល់​កោះ​ហ្គាំ​​​​ជើង​ទី​២​យប់​នេះ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​១១:០០​​នាទី​យប់​​ នៅ​ទឹក​ដី​ប្រទេស​បារ៉ែន​ក្នុង​ការ​ប្រកួត​​ AFC Asian Cup China 2023 Qualifiers Playoff ​។ ជំនួប​នេះ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ភ្នំពេញក្រោន ប្រាក់ ធីវ៉ា គិត​ថា គោ​ព្រៃ​កម្ពុជា នឹង​ស៊ុត​​១​ឬ​២​គ្រាប់​ ហើយ​ក្រុម​នឹង​ឈ្នះ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​។

​​ខ្សែ​ប្រយុទ្ធ​កំពុង​លេចធ្លោ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ខាង​លើ​បាន​និយាយ​ថា «​បាទ​បង​អាច​នឹង​ស៊ុត​ចូល។ ខ្ញុំ​គិត​ថា ១​ទៅ​២​គ្រាប់​បង​»។ ទាក់​ទង​ប្រកួត​មុន​​​ ធីវ៉ា មើល​ឃើញ​ថា «ការ​ប្រកួត​លើក​ទី១ តង់ទី​មួយ​ខ្ញុំ​គិត​ថា​ទម្រង់​ប្រយុទ្ធ​យើង​សហការណ៍​គ្នា​បាន​ល្អ និង​ព្យាយាម​វាយបក​គូ​ប្រកួត​លឿនៗ​ដោយ​មាន​ប្រសិទ្ធភាព ប្រយុទ្ធ​យើង​មិន​សូវ​បាត់​បាល់។ ពេល​ចូល​តង់​ទី​ពីរ​ខ្ញុំ គិត​ថា​កីឡាករ​យើង ធ្វើ​អោយ​បែក​ទម្រង់​លេង​ហើយ​បាត់បាល់​ច្រើន​និង​មិន​លេង​តាម​របៀប​ដូចតង់​ទីមួយ ដូចជា​លេង​បាល់​ក្រោម​។ ការ​ប្រកួត​ថ្ងៃនេះ​ខ្ញុំ​គិត​ថា ក្រុម​ជម្រើស​ជាតិ​ក​ម្ពុជា​យើង​ នឹង​​អាច​យក​ឈ្នះ​ ក្រុម​ជម្រើស​ជាតិ​កោះហ្គាំ​ថ្ងៃនេះ»។

រំលឹក​ថា​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ បើ​ទោះ​ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុម​កោះ​ហ្គាំ​ក៏​ដោយ។ ប៉ុន្តែ​បើ​តាម​ការ​និយាយ​របស់​​កីឡាករ​និង​គ្រូ​បង្វឹក​គឺ​​ចង់​បាន​ជ័យជម្នះ​នៅ​យប់​នេះ​ម្ដង​ទៀត​ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី