ជា​ទឹក​ចិត្ត​ ស៊ន​ អេលីត​ ឧបត្ថម្ភ​ហ្គង់​១២​គូ​ និង​សម្ភារ​មួយ​ចំនួន​ដល់​ប្រដាល់​សកល​

  • 2021-10-12 09:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១០​ តុលា​ ២០២១​ បាន​ជួយ​ឧបត្ថម្ភ​ហ្គង់​១២​គូ​ និង​សម្ភារ​មួយ​ចំនួន​សរុប​ទឹកប្រាក់​ជាង​ ៤០០​ដុល្លារ​ដល់​សហព័ន្ធ​ប្រដាល់​សកល​សម្រួល​ដល់​ការ​ប្រើប្រាស់។​

លោក ស៊ន អេលីត ប្រគល់សម្ភារ

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ទឹកចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ អ្វី​ដែល​លោក​មាន​ អ្វី​ដែល​អាច​ចែក​រំលែក​ជួយ​គ្នា​បាន​ នៅ​តែ​អាច​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ដូច​ឃើញ​ស្រាប់​តែ​ម្ដង។​ ណា​មួយ​ពី​មុន​លោក​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​ប្រដាល់​សកល​ផង​ដែរ។​

លោក​ ស៊ន អេលីត ទទួលលិខិតសរសើរ

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ក៏​បាន​ជួយ​ឲ្យ​ប្រដាល់​សកល​មក​ប្រកួត​កម្មវិធី​ Ultimate Boxing​ ប្រចាំ​សប្ដាហ៍​នេះ​នៅ​ក្លឹប​របស់​លោក​ផ្ទាល់​ផង​ដែរ។​ លោក​តែ​ជួយ​ឧបត្ថម្ភ​សម្ភារ​ជា​បន្តបន្ទាប់​ដល់​ក្លឹប​ប្រដាល់​គុន​ខ្មែរ​នានា​ ឥលូវ​នេះ​បាន​ជួយ​ដល់​សហព័ន្ធ​សកល​ថែម​ទៀត។​ សម្ភារ​ដែល​លោក​ជួយ​នេះ​រួម​មាន​ ហ្គង់​ ១២​គូ​ កៅស៊ូ​ការពារ​ធ្មេញ​ ១២គ្រាប់​ និង​ស៊ីប​ដៃ​ ៤គូ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី