អតីត​អ្នកចាំទី​ Man Utd នេះ​បាន​ទៅ​លេង​នៅ​ Serie A ហើយ​ ក្រោយ​អត់​បាន​លេង​មួយ​រដូវកាល​ពេញ​

  • 2021-10-12 13:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Romero អតីត​អ្នក​ចាំទី​ក្លឹប​ Manchester United បាន​ទៅ​លេង​ឲ្យ​ក្លឹប​ Venezia ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

ក្លឹប​អ៊ីតាលី​ខាង​លើ​នេះ​បាន​នាំ​យក​ Romero ដោយ​មិន​អស់​ថ្លៃ​​ចំណាយ​លុយ​លើ​តម្លៃ​ខ្លួន​កីឡាករ​នេះ​ឡើយ​ ដោយ​អ្នកចាំទី​រូប​នេះ​បាន​​ដាច់​កុងត្រា​ជា​មួយ​ក្លឹប​ Manchester United តាំង​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១​មក​ម្ល៉េះ​។

Romero ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជិត​មួយ​ឆ្នាំ​ជា​មួយ​ក្លឹប​ Venezia នេះ​ដោយ​ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​នេះ​។ សម្រាប់​ថ្លៃ​ពលកម្ម​វិញ​ មិន​ទាន់​មាន​ប្រភព​ច្បាស់​ការ​ណា​មួយ​ចុះ​ផ្សាយ​នោះទេ​ តែ​បើ​កាល​លេង​ឲ្យ​ Man Utd កីឡាករ​នេះ​ទទួល​បាន​ជាង​ ៩២,០០០ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នកចាំ​ទី​រូប​នេះ​ធ្លាប់​បាន​ឲ្យ​ Man Utd រយៈ​ពេល​៦ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២១ ដោយ​ចូល​រួម​បាន​៦១ប្រកួត​ ប៉ុន្តែ​នៅ​ក្នុង​រដូវកាល​មុន​ឆ្នាំ​២០២០/២១ កន្លង​ទៅ​នេះ​ Romero មិន​ត្រូវ​បាន​ខាង​ក្លឹប​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​សោះ​៕

អត្ថបទ៖ ហ៊ីម រស្មី