ជម្រើស​ជាតិ​ឡើ​ងទៅ​ជុំ​ទី​៣​តែ​យប់​មិញ​ទម្រង់​ប្រយុទ្ធ​វគ្គ​​ទី​១​កម្ពុជា​​លេង​មិន​ល្អ​សោះ​

  • 2021-10-13 02:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើ​ស​ជាតិ​កម្ពុជា​ បាន​ឡើង​ទៅ​ជុំ​ទី​៣​ នៃ​ពាន​រង្វាន់ AFC Asian Cup China 2023 Qualifiers ក្រោយ​ទាត់​ឈ្នះ​ក្រុម​បាល់ទាត់​កោះហ្គាំ​៣-១​សរុប​គ្រាប់​បាល់ទាំង​ពីរ​ជើង​នៅ​ប្រទេស​បារ៉ែន​។ ​​

​​​ក្រុម​កម្ពុជា​យប់​មិញ​​ត្រូវ​បាន​​កោះហ្គាំ​នាំ​មុខ​១​គ្រាប់​មុន​នៅ​វគ្គ​ទី​១ ប៉ុន្តែ​អាច​ស្ដា​​ស្ថានការណ៍​មក​វិញក្រោយ​ពេល​​ដាក់​កែវ សុខផេង ចូល​នៅ​វគ្គ​ទី​២។ ក្នុង​វគ្គ​ទី​១​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ឱកាស​​តិច​មែន​ទែន​​ក្នុង​ការ​ស៊ុត​កោះហ្គាំឲ្យ​បាន​ល្អ​នោះ ហើយ​អ្វី​ដែល​ពិសេស​លេង​មិន​ស៊ី​ចង្វាក់​គ្នា​សោះ​នៅ​វគ្គ​ទី​១។

​ក្រោយ​ពេល​ចូល​ដល់​វគ្គ​ទី​២​អ្នក​ចាត់​ការ​ក្រុម​គោព្រៃ​កម្ពុ​ជាលោក Honda ​បាន​ដាក់​ កែវ សុខផេង ជំនួស ណារ៉ុង កក្កដា ហើយ​ជា​លទ្ធផល​គឺ​ កែវ សុខផេង បោះ​ឲ្យ​ សុះ ស៊ូហាណា ស៊ុត​បាន​មួយ​គ្រាប់​នៅ​​នាទី​ទី​៤៩ និង​ កែវ សុខផេង ​សម្រេច​ទី​បាន​សម្រេច​ខ្លួន​ឯង​មួយ​​គ្រាប់​នៅ​ទី​ទី​៥៥​ ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​ ២-១​៕

វីដេអូ HIGHLIGHTS

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម