ភីកអាប់ Toyota Hilux GR Sport ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតកាន់តែអេម!

  • 2021-10-13 02:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Toyota Hilux GR Sport ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសជប៉ុន ដែលទទួលបានការឌីហ្សាញខុសប្លែកបន្តិចបន្តួចពីម៉ូដែល ដែលបានចេញនៅប្រទេសថៃ កាលពីខែមេសា។

រថយន្ត Toyota Hilux GR Sport ឆ្នាំ២០២២ បានបំពាក់ប៉ាណាមុខថ្មី ព័ទ្ធជុំវិញដោយស៊ុមថ្មី ហើយមានកាងមុខឌីហ្សាញថ្មី ហើយបាញ់ពណ៌សដូចតួខ្លួន ដែលមើលទៅខុសពីម៉ូដែលធម្មតា។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់កាងក្រោយថ្មីពណ៌ខ្មៅ, ឡូហ្គូ GR Sport ជាច្រើនកន្លែង, ដុំហ្វ្រាំងពណ៌ក្រហម និង យ៉ាន់កង់ទំហំ ១៨អ៊ីញ ជាប្រភេទ Alloy ២ពណ៌។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែក បង្កប់ឡូហ្គូ GR ពីលើ, ដៃចង្កូតមានឡូហ្គូ GR រំលេចដោយការឌីហ្សាញ និងថ្នេរពណ៌ក្រហម, ប៊ូតុនបញ្ឆេះម៉ាស៊ីន និងកុងទ័រមានឡូហ្គូ GR, ឈ្នាន់ជាប្រភេទ aluminium sports pedals និងសោរមានបង្កប់ឡូហ្គូ GR ទៀតផង។

មិនតែប៉ុណ្ណោះ ភីកអាប់ Hilux GR Sport នៅក្នុងប្រទេសជប៉ុន ទទួលបានការកែកុនប្រព័ន្ធជើងក្រោម ដែលជួយដល់ល្បឿនឆ្លើយតប និងភាពត្រឹមត្រូវនៃដៃចង្កូត ព្រមទាំងផាកសុភាពនៅក្នុងពេលបើកបរថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានផ្លាស់ប្តូរអ្វីពាក់ព័ន្ធជាមួយនឹងផ្នែកម៉ាស៊ីនឡើយ ដោយនៅតែប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ។

សូមបញ្ជាក់ថា រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៨ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម