អតីត​អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ Barcelona ​មក​កាន់​តំណែង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លីគ​កម្ពុជា​

  • 2021-10-14 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ដំណឹង​នៅ​ព្រឹក​នេះ ​ពី​ការ​បង្កើត​ក្រុមហ៊ុន​លីគ​បាល់ទាត់​កម្ពុជា ​ដោយ​តែងតាំង​លោក Satoshi Saito ​ធ្វើ​ជា​នាយក​ប្រតិបត្តិ។

​គំនិត​ផ្ដួចផ្ដើម​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​និង​ភាព​ជោគជ័យ​សម្រាប់​បាល់ទាត់​កម្ពុជា​នៅ​ថ្ងៃ​អនាគត ​រួម​ទាំង​គោលដៅ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​២០២៣​ផង​ដែរ។ ​ឯកឧត្តម សៅ សុខា ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​បញ្ជាក់​ដែរ​ថា​នេះ​ជា​យុគសម័យ​ថ្មី​មួយ​នៃ​បាល់ទាត់​កម្ពុជា​។ ​ការ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង គឺ​ដើម្បី​កម្ពុជា​មាន​លីគ​អាជីព​ប្រកប​ដោយ​គុណភាព​ខ្ពស់។

​សូម​បញ្ជាក់​ថា​លោក Satoshi Saito ​ដែល​នឹង​មក​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាង​លើ​មាន​ប្រវត្ដិ​ការងារ​ល្អ​ណាស់។ ​លោក​ធ្លាប់​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្លឹប​បាល់ទាត់ FC Barcelona ​ជា​អនុ​ប្រធាន​នៃ​ការិយាល័យ​បេសកកម្ម​ពិសេស​នៅ​សមាគម​កីឡា​បាល់ទាត់​ជប៉ុន (JFA) ​ជា​នាយក​ទីផ្សារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី AFC ​និង​ជា​ទី​ប្រឹក្សា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក FIFA ​ផង​ដែរ។

​លោក​ទទួល​បាន​សញ្ញា​បត្រ​ច្បាប់​ពី​សកល​វិទ្យាល័យ Keiko ​ប្រទេស​ជប៉ុន ​និង​បាន​បិរញ្ញាបត្រ​ជាន់​ខ្ពស់​ជំនាញ​ពាណិជ្ជកម្ម ​ពី​សាលា​ពាណិជ្ជកម្ម​នៅ​ប្រទេស​អេស្ប៉ាញ​ទៀត៕

អត្ថបទ៖ យ៉ា ណុត