មិនធម្មតា MGC2021 សុតធីតា ធ្លាប់ជាតួឯកស្រីសម្ដែងជាមួយ Paing Takhon ក្នុងភាពយន្ដខ្មែរខ្នាតធំ

  • 2021-10-14 07:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដែលមិននឹកស្មានដល់ដែលប្រិយមិត្តមិនច្រើនទេបានដឹងពីបវរកញ្ញាឯក Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធី កន្លងមកនាងគឺជាតួឯកស្រីក្នុងភាពយន្ដខ្នាតធំកម្ពុជាដែលរួម សម្ដែងជាមួយតួឯកប្រុសសង្ហាឡាវ Paing Takhon

ក្រៅពីជោគជ័យផ្ទួនៗក្នុងវិស័យដើរម៉ូដបានគ្រងមកុដ MGC2021 កន្លងមក ធីតា ជាតារាសម្ដែងមួយ រូបផងដែរ។ លើសពីនេះតារាម៉ូដែលខ្ពស់ស្រឡះរូបនេះថែមទាំងធ្លាប់មានឱកាសរួមសម្ដែងជាមួយ Paing Takhon ដែលជាតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសមីយ៉ាន់ម៉ា ដោយអ្នកទាំងពីរគឺជាតួឯក ប្រុសស្រីក្នុងភាពយន្ដខ្នាតធំរបស់កម្ពុជា”ជញ្ជាំងក្រហម”ដែលផលិតឡើងដោយក្រុមហ៊ុន LD Picture Production

ភាពយន្ដខ្នាតធំនេះបានចាប់ផ្ដើមផលិតកាលពីឆ្នាំ២០២០ដោយមានការចូលរួមពីសិល្បករសិល្បការិនី ល្បីឈ្មោះជាច្រើននាក់ ជាពិសេសរឿងខ្មែរនេះដែរក៏មានការចូលរួមពី តួឯកប្រុសជនជាតិឡាវ ផងដែរ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-19 រាលត្បាតជាសកលទើបធ្វើឱ្យភាពយន្ដមួយនេះបន្តអូស បន្លាយមិន ទាន់ចេញជាផ្លូវការ។ មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ា មានបញ្ហាជម្លោះ ក្នុងផ្ទៃប្រទេស ទើបធ្វើឱ្យ Paing Takhon ត្រូវបានគេចាប់ខ្លួនទើបរអាក់រអួក្នុងការផលិត។

យ៉ាងណាមិញបើទោះជាយ៉ាងនេះក្ដីប្រិយមិត្តជាច្រើនក៏នៅតែទន្ទឹងរង់ចាំនូវស្នាដៃល្អឯករបស់ស្រីស្អាត ធីតា និង Paing Takhon ក្នុងភាពយន្ដ”ជញ្ជាំងក្រហម”។ រម្លឹកផងដែរថាស្រីស្អាត ធីតា អាចនិយាយ បានរហូតដល់ទៅ៣ភាសារួមមាន អង់គ្លេស ថៃ ហើយនាងក៏និយាយភាសាមីយ៉ាន់ម៉ា(ភូមា) បានយ៉ាង ស្ទាត់ជំនាញផងដែរ ទើបជាហេតុធ្វើឱ្យនាងមានឱកាសបញ្ចេញស្នាដៃជាមួយ Pang Takhon បូកផ្សំ ទេពកោសល្យសម្ដែងរបស់នាង៕

មើលវីដេអូខាងក្រោម!

អត្ថបទ៖ Pav SreyPich