មក​ទស្សនា​វីដេអូ​ Haaland ស៊ុត​បាល់តម្រៀបលើគ្នា ៣គ្រាប់​ ចូលចំ​គោលដៅ​តែ​មួយ​

  • 2021-10-15 12:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Haaland ដែល​ជា​កំពូល​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Borussia Dortmund ត្រូវ​បាន​ Bundesliga បង្ហោះ​ពី​វីដេអូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១​ម្សិលមិញ​នូវ​សកម្មភាព​ ដែល​គេ​បាន​ហាត់​ទាត់​បាល់​ តម្រៀប​លើ​គ្នា​ចំនួន​ ៣គ្រាប់​ពី​លើ​គ្នា​ រួច​ស៊ុត​ ១គ្រាប់​ម្ដង​ជា​បន្ត​បន្ទាប់​ ដោយ​ចូល​ចំ​គោលដៅ​តែ​មួយ​ថែម​ទៀត​។

នៅ​ក្នុង​វីដេអូ​បង្ហោះ​ដោយ​លីគកំពូល​ ដែល​ក្រោយ​មក​បង្ហោះ​នៅ​ក្នុង​ក្លឹប​ Dortmund និង​បណ្ដាញ​សង្គម​របស់​ Haaland ផ្ទាល់​ខ្លួន​ផង​ដែរ​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រោយ​ស៊ុត​បាល់​តម្រៀប​លើ​គ្នា​៣គ្រាប់​ ចំ​គោលដៅ​តែ​មួយ​នេះ​ សកម្មភាព​របស់​គេ​គឺ​ ​សឹង​មិន​តែ​ជឿ​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​បែប​នេះ​។

វីដេអូ​ទាំង​នេះ​ក៏​ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​បញ្ចេញ​មតិ​ថា​ មិន​ជឿ​ផង​ដែរ​ តែ​យ៉ាង​ណា​ខាង​ Dortmund ក៏​បាន​សរសេរ​លើ​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​ផង​ដែរ​ថា​ សកម្មភាព​ទាំងនេះ​សុទ្ធ​តែ​ជា​ការ​ពិត​ទាំង​​អស់​ ជឿ​លើ​ពួក​យើង​ទៅ​។

Haaland ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ដែរ​រក​គ្រាប់​បាល់​ឲ្យ​ Dortmund ដោយ​ក្នុង​រដូវកាល​មុន​ កីឡាករ​នេះ​បាន​ចូល​លេង​៤១​ប្រកួត​ឲ្យ​ក្លឹប​ ដោយ​រក​គ្រាប់​បាល់​បាន​ ៤១​គ្រាប់​។ សម្រាប់​រដូវកាល​ថ្មី​នេះ​ ខ្សែ​ប្រយុទ្ធ​នេះ​ចូល​លេង​បាន​ ៨ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​បាន​ ១១គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម