សមាជិក​ក្រុម​ជម្រើសជាតិ​ម្នាក់​បង្ហើប​ថា​ មិត្ត​រួម​ក្រុម​​​អាច​ឆ្លង​កូវីដ​តាម​រយៈ​…

  • 2021-10-15 12:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជ​ាបាន​​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ AFC Asian Cup China 2023 Qualifiers (Play-Off) នៅ​ប្រទេស​បារ៉ែន​ ហើយ​បាន​យក​ឈ្នះ​​កោះហ្គាំ​ ៣-១​(សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​)​ ដើម្បី​ឡើ​ងទៅ​កាន់​​ជុំ​ទី៣​។ ក្នុង​ការ​ទៅ​​ប្រកួត​នោះ​មាន​​សមាជិក​ក្រុម​ជម្រើស​ជាតិ៦​​នាក់​បាន​ឆ្លង​កូវីដ​១៩​ ហើយ​ពេល​នេះ​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​បាន​ប្រាប់​មក​កាន់​ Sabay ថា អាច​ឆ្លង​តាម​រយៈ​ការ​ធ្វើ​ដំណើរ​។

សមាជិក​ក្រុម​ជម្រើស​ជាតិ​ ​កែន ច័ន្ទ​សុភ័ក្ត្រ ដែល​លេង​ជា​ខ្សែ​ការពារ​បាន​ប្រាប់​មុន​នេះ​​ថា តាម​ពិត​ទៅ​កីឡាករ​ទាំង​អស់​មិន​បាន​ទៅ​ណា​ឡើយ សម្រាក​តែ​នៅ​​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កីឡាករ​​អាច​ឆ្លង​កូវីដ​១៩​ បាន​ដោយ​​សារ​​ការ​ធ្វើ​ដំណើរ​នេះ​បើ​តាម​ការ​​សន្និដ្ឋាន​របស់​ខ្សែ​ការពារ​វិសាខា​ខាង​លើ​។ ​គេ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​មាន​ច្រើន​ដំណាក់​កាល​។

​​កីឡាករ​ដែល​​ឆ្លង​កូវិដ​មាន​ចំនួន​៦​នាក់​គឺ សឿយ វិសាល, ចាន់ វឌ្ឍនាកា , កែវ សុខសិលា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា ​និង​គួច សុកុម្ភៈ៕​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​