មិនមែនតែប្រាសាទអង្គរវត្តទេ នេះគឺរូបភាពសំណង់ចម្លងវត្តភ្នំនៅបារាំងក្នុងពិព័រណ៌អាណានិគមឆ្នាំ ១៩៣១

  • 2021-10-16 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិតរបស់អ្នករចនាម៉ូតប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ ដោយប្រទេសបារាំងក្រៅពីសិក្សាស្រាវជ្រាវ និងជួសជុល ពួកគេបានធ្វើប្រាសាទចម្លងប្រាសាទអង្គរវត្តនៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ក្នុងពិព័រណ៍អាណានិគមនិយមបារាំង។

ពិព័រណ៍អាណានិគមដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទអង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករបារាំងល្បីៗរួចទាំង លោកហ្ស​ក គ្រោ​លី​យេ​រ៍ (George Groslier) ​ជាអ្នកគូរប្លង់សារមន្ទីរជាតិរបស់កម្ពុជាយើងសព្វថ្ងៃ។ពិព័រណ៍នេះគឺជាការតាំងពិព័រណ៍អន្ដរជាតិមួយដែលបានធ្វើឡើងនៅទីក្រុងប៉ារីសក្នុងរយៈពេលប្រាំមួយខែ។ ពេលនោះឃើញមានការចូលរួមរបស់មហាអំណាចអាណានិគមផ្សេងៗដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។

យ៉ាងណាក្នុងពិព័រណ៌អាណានិគមនោះ មិនមែនមានតែប្រាសាទអង្គរវត្តនោះទេដែលឈរខ្លួនយ៉ាងសង្ហារបង្អួតពីប្រទេសកម្ពុជា ក្នុងនោះក៏មានផងដែរពីសំណង់ចម្លងផ្សារធំថ្មី និងវត្តភ្នំដូនពេញដែលជានិមិត្តរូបនៃរាជធានីភ្នំពេញបេះដូងនៃកម្ពុជា។ យ៉ាងណាគួរឱ្យសោកស្តាយដែល សំណង់ប្រាសាទអង្គរវត្ត និងសំណង់ដទៃទៀត នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះ ត្រូវបានកម្ទេចដោយការទម្លាក់គ្រាប់បែកនៅអំឡុងសង្គ្រាមលោកលើកទី២៕

ខាងក្រោមគឺជារូបថតសំណង់ចម្លងរបស់វត្តភ្នំនៅបារាំងដែលយកចេញពី Pinterest៖

អត្ថបទ៖ សៀនហួរ