ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ក្នុងទម្រង់ផ្ចាញ់មាកម្ពស់ជាង១៥ ម៉ែត្រ លាក់ខ្លួននៅលើកំពូលភ្នំមួយក្នុងខេត្តរតនគិរី

  • 2021-10-18 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះពុទ្ធបដិមាក្នុងទម្រង់ទ្រង់ផ្ចាញ់មា ត្រូវបានសាងសង់លើកំពូលឥសីបតមៈ ហៅភ្នំស្វាយ ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយមានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន ធ្វើពីថ្មភក់យកមកពីខេត្តកំពង់ធំ។

សំណង់ជាទីសក្ការនេះ ត្រូវចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ ដោយចំណាយថវិកាប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក និងបានបញ្ចប់ការសាងសង់កាលពីចុងឆ្នាំ ២០២០កន្លងទៅ ពោលគឺប្រើពេលឆ្លាក់ ៣ឆ្នាំ។ ក្រៅពីនោះអាជ្ញាធរខេត្ត ក៏បានរៀបចំកែលម្អរសោភណ្ឌភាព ទីតាំងសម្រាប់គោរពសក្ការបូជា និងបន្តសាងសង់រចនាសម្ព័ន្ធអមផ្សេងទៀតមានដូចជាផ្លូវឡើងលើកំពូលភ្នំ រូបសំណាក់គងជ័យ។

ភ្នំឥសីបតមៈ ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ នៅពេលដែលស្ថានការណ៍កូវីដបានធូរស្រាល ព្រះពុទ្ធប្បដិមាអង្គធំនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តគយគន់ថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ