Barcelona ត្រលប់មកផ្លូវជ័យជម្នះវិញហើយលត់ក្រុម Valencia ៣-១
- 2021-10-18 01:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona ត្រលប់មកផ្លូវជ័យជម្នះវិញហើយលត់ក្រុម Valencia ៣-១
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានស្វែងរកឃើញជ័យជម្នះវិញហើយកាលពីយប់មិញនេះ ដោយយកឈ្នះលើក្រុម Valencia បានក្នុងលទ្ធផល ៣-១ ពានរង្វាន់ La Liga។
សម្រាប់ការប្រកួតនេះដែរ ក្រុម Valencia បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះបានមុន ដោយ Jose Gaya នៅនាទីទី៥។ តែឈានដល់នាទី១៣ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ក៏អាចរកគ្រាប់បាល់តាមស្មើវិញបានមុនពេល Depay ថែមគ្រាប់ទី២បានទៀតដោយបាល់ប៉េណាល់ទីនៅនាទី៤១។ ឈានចូលដល់តង់ទី២ ក្រុមអ្នកមានបុណ្យក៏បានបន្ដថែម១គ្រាប់ទៀត ដោយ Coutinho នៅនាទី៨៥។ ចប់ការប្រកួត Barcelona ឈ្នះ Valencia ក្នុងលទ្ធផល ៣-១។
នេះជាការស្វែងរកឃើញជ័យជម្នះរបស់ក្រុម Barca វិញហើយ ក្រោយពីពួកគេលេងចាញ់២ប្រកួតកន្លងទៅ ដោយចាញ់ Benfica ៣-០ និងចាញ់ Atletico Madrid ២-០។ លោក Ronald Koeman អ្នកចាត់ការក្រុមអ្នកមានបុណ្យមើលឃើញថាក្រុមរបស់លោកនឹងល្អឡើងវិញ នៅពេលកីឡាកររបួសជាសះស្បើយ៕