អ្នក​គាំទ្រ Newcastle ​បង្ហាញ​ការ​គាំទ្រ​ដល់​ម្ចាស់​ក្លឹប​ថ្មី ​សេដ្ឋី​លុយ​ចាយ​មិន​អស់

  • 2021-10-18 01:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​គាំទ្រ Newcastle United ​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​នៅ​យប់មិញ​ទល់​ក្រុម Spurs ​ច្រើន ​និង​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ម្ចាស់​ក្លឹប​ថ្មី​ដែល​ជា​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ផង​ដែរ។

​ការ​ប្រកួត​នៅ​យប់មិញ​នេះ គឺ​ជា​ប្រកួត​ដំបូង​ដែល​ក្លឹប Newcastle ​ប្ដូរ​ម្ចាស់​ថ្មី។ អ្នក​គាំទ្រ​របស់​ក្លឹប​នេះ​បាន​ចូល​ទស្សនា​ច្រើន ​ដើម្បី​ជា​សារ​បង្ហាញ​ថា​ពួកគេ​នៅ​តែ​បន្ដ​គាំទ្រ ​និង​ចង់​ឃើញ​ក្លឹប​ទទួល​បាន​ជោគជ័យ​នៅ​ពេល​អនាគត។ តែ​យ៉ាង​ណា​លទ្ធផល​ចប់​ការ​ប្រកួត ​ធ្វើ​ឱ្យ​មាន​ការ​ខក​ចិត្ត​បន្ដិច​ដែរ ព្រោះ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ចាញ់​ក្រុម Spurs ​ក្នុង​លទ្ធផល ​៣-២។

​រំលឹក​ថា​តាម​គម្រោង​ក្លឹប Newcastle United ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ​ទាំង​កីឡាករ ​និង​អ្នក​ចាត់ការ​ក្រុម។ ​គ្រប់​យ៉ាង​នឹង​ដឹង​ច្បាស់​នៅ​ខែ​មករា​ខាង​មុខ ​នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ចាប់​ផ្ដើម៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី