មូលហេតុ​​នេះ Neville ជឿ​ថា United មិន​ទាន់​ចង់​ដេញ Ole នៅ​ឡើយ​ទេ

  • 2021-10-18 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Gary Neville បាន​​ទាយ​ទុក​ថា Ole Gunnar Solskjaer នឹង​មិន​ត្រូវ​ Manchester United ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ ត្បិត​​កំពុង​ដឹក​នាំ​មិន​បាន​ល្អ​ក្ដី​ក្នុង​លីគ។

បិសាច​ក្រហម​ទើប​តែ​ចាញ់ Leicester City ៤-២ កាល​ពី​ចុង​សប្ដាហ៍ ធ្វើ​ United មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​សោះ​នៅ​៣​ប្រកួត​ចុងក្រោយ​ក្នុង​​លីគ។ Man Utd ពេល​នេះ​កំពុង​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Chelsea ហើយ​ប្រកួត​បន្ត​បន្ទាប់​ពួក​គេ​នឹង​ជួប​សុទ្ធ​តែ​ក្រុម​​ខ្លាំង​ៗ​ក្នុង​លីគ។

Neville ដឹង​ថា Ole កំពុង​ស្ថិត​ក្រោម​សម្ពាធ​សម្រាប់​ការ​ស្វែង​រក​ពាន​មក​ជូន​ក្លឹប។ ជា​ពិសេស​រដូវ​កាល​នេះ​ក្លឹប​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗ​ដូច​ជាំ Jadon Sancho និង Ronaldo ប៉ុន្តែ Ole ដឹក​នាំ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ។ យ៉ាងណា Neville នៅ​តែ​ជឿជាក់​ថា United មិន​ទាន់​ចង់​ដេញ​ Ole ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។

Neville បាន​និយាយ​ថា ក្លឹប​នឹង​មិន​ដេញ Ole ទេ ហើយ​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា។ មូលហេតុ​ដោយ​សារ​តែ​ក្លឹប​ធ្លាប់​មាន​បទពិសោធន៍​​ជាមួយ David Moyes, Jose Mourinho និង Louis van Gaal។ លោក​ជឿ​ថា United និង Ole នឹង​បន្ត​ផែនការ​ជាមួយ​គ្នា។

ចំពោះ​ការ​ចង់​យក​លោក Antonio Conte ឬ Brendan Rodger មក​ជំនួស​​កន្លែង Ole លោក Nevilleគិត​ថា​បុរស​ទាំង​ពីរ​មិន​ទាន់​មាន​សមត្ថភាព​​ស័ក្ដិសម​នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម