​មក​ស្គាល់​​ស្មាត់​ស្ដាំ​​ខាង​​តាកែវ ​សឹម ដែន ជា​​ក្មេង​កំព្រា​ឪពុក​​​​ហាត់​បាល់​ដំបូង​នៅ​តែ​ទ្រុង​ទា និង​ហូប​តែមី​

  • 2021-10-18 02:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ឹម​ ដែន ដែល​ត្រូវ​បាន​ស្គាល់ថា ស្មាត់​ដែន​មក​ពី​តាកែវ​នោះ ​ជា​ក្មេង​កំព្រា​ឪពុក ហើយ​ប្រើ​​ជីវិត​តស៊ូ​ណាស់​ចូល​ហាត់​បាល់​ដំបូង​ហូប​តែ​មី និង​នៅ​តែ​ទ្រុង​ទា​កាល​នៅ​​កង​ពល​លេខ​៩​ឆ្នាំ​​២០១៦​។

ស្មាត់​ ដែន ឆ្វេង​ទី​១

​ដែន មាន​បង​ប្អូន​បង្កើត​​ចំនួន​ពីរ​នាក់​គេ​ជា​កូន​ប្រុស​ទី​២ មាន​ម្ដាយ​ឈ្មោះ ហ៊ុយ​​ ខុម ​ដែល​​ត្រូវ​បាន​ឪពុក​ចុះ​ចោល​តាំ​ងពី​ខ្លួន​នៅ​​តូច​ៗ​មក​ម្ល៉េះ។ ស្មាត់​ស្ដាំ​រូប​នេះ​​បាន​ចូល​ខ្លួន​មក​ហាត់​បាល់​ទះ​ដំបូង​នៅ​​កង​ពល​លេខ​៩ ដែល​ពេល​នោះ​គេ​ហាត់​គ្មាន​អី​ហូប​គ្រប់​គ្រាន់​ឡើយ ពោល​ព្រឹក​ឡើង​ហូប​តែ​មី​ប៉ុណ្ណោះ ហើយ​ការ​ស្នាក់​នៅ​វិញ​គឺ​នៅ​​តែ​ទ្រុង​ទា​តែ​ ដោយ​សារ​ពី​មុន​កង​ពល​លេខ​៩​គ្មាន​ក្លឹប​ហាត់​បាល់​អី​​ត្រឹម​ត្រូវ​ដូច​ពេលនេះ​ទេ​​។

​ក្រោយ​ពេល​ហាត់​នៅ​កង​ពល​លេខ​៩​បាន​២​​ឆ្នាំ​គេ​ក៏​ផ្លាស់​មក​កាន់​​​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​ (វីរៈ​២០១០)​នា​អំឡុង​ឆ្នាំ​២០១៨​។ នៅ​អង្គរក្ស​បាន​១​ឆ្នាំ​ស្មាត់​អ្នក​តាកែវ​ខាង​លើ​បាន​ប្ដូរ​ទៅ​កាន់​កង​ពល​លេខ​៥ ហើយ​បច្ចុប្បន្ន​មាន​ការងារ​ជា​ទាហាន​។ ​​

និយាយ​ពី​រឿង​កាល​ចូល​ហាត់​នៅ​កង​ពល​លេខ​៩​ដំបូង ​ដែន បាន​និយាយ​ថា «​ដើម​ឡើយ​បង​ខ្ញុំ​ ព្រោះ​តែ​ចិត្ត​ស្រលាញ់​ខាង​កីឡា​ មិនដែល​គិត​​អី​ទេ​ចង់​តែ​ហាត់​បាល់។ គ្នា​៦-៧ នាក់​ព្រឹក​ឡើង​ហូប​តែ​មី​ទេបង​ គ្មាន​អី​ហូប​ទេ ហាត់​តែ​ហាល​ថ្ងៃ ហើយ​នៅ​​​តែ​​រោង​ទា​ទេ​។...ពី​មុន​គ្មាន​ក្លឹប​គ្មាន​អី​​ល្អ​ៗ​ដូច​ឥឡូវ​ទេ»។

​​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​រូប​នេះ​មាន​កម្ពស់​១,៨១ ម៉ែត្រ​ អាយុ​២៨ ឆ្នាំ មាន​ស្រុក​កំណើត​​​​​នៅ​ភូមិ​ក្បាល​ពោធិ៍​​ ឃុំ សំបួរ ស្រុក​ទាំង​ ខេត្ត​តាកែវ ។ ​​​

និយាយ​ពី​ជីវភាព​របស់​ម្ដាយ​គេ​​នៅ​ភូមិ​ក្បាល​ពោធិ៍​​ ឃុំ សំបួរ ស្រុក​ទាំង​ ខេត្ត​តាកែវ វិញ​គឺ​​ជួប​ការ​លំបាក​ខ្លាំង​ ដោយ​សារ​​​ត្រូវ​បាន​ប្ដី​ចុះ​ចូល​តាំង​ពី​កូន​នៅ​តួច ហើយ​លំបាក​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​។ ម្ដាយ​របស់ ដែន​ គឺ​មាន​ជីវភាព​ក្រលំបាក​តាំង​ពី​ដើម​មក​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម