ឡានតម្លៃធូរថ្លៃជាងគេរបស់ Tesla ឲ្យបើកសាកល្បងបានហើយនៅខ្មែរយើង!

  • 2021-10-18 04:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះទំព័រហ្វេសប៊ុក Tesla Cambodia ប្រកាស​ឲ្យសាធារណជនទាំងអស់បានដឹងថា នៅថ្ងៃទី ១៨ តុលាឆ្នាំ ២០២១ នៅក្នុងអគារតាំងបង្ហាញរថយន្ត Tesla មានកម្មវិធីសម្ពោធផ្លូវការមួយ។

នៅក្នុងកម្មវិធីនោះ នឹងអនុញ្ញាតឲ្យសាធារណជនទាំងអស់អាច​ទស្សនាការដាក់តាំងបង្ហាញរថយន្ត​ និងបើកបរសាកល្បងបាន គ្រាន់តែទំនាក់ទំនង ​និងណាត់ពេលវេលាទុកមុនតាមរយៈលេខទូរសព្ទនៅលើទំព័រហ្វេសប៊ុក Tesla Cambodia ។

រថយន្តអគ្គិសនី Model 3 របស់ក្រុមហ៊ុន Tesla ជាប្រភេទរថយន្តមានតម្លៃធូរថ្លៃជាងគេក្នុងចំណោមឡានអគ្គិសនី Tesla ឯទៀត។

Tesla Model 3 កំពុងដាក់លក់លើទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃប្រមាណជា ៩ម៉ឺនដុល្លារក្រាស់ គឺជាតម្លៃកំណត់ដោយឃ្លាំងលក់រថយន្តធំមួយបាននាំចូល។ ដោយឡែកចំពោះ Tesla Cambodia គេនៅមិនទាន់ដឹងតម្លៃជាក់លាក់នៅឡើយទេ។

ត្បិតថាវាមានតម្លៃធូរថ្លៃជាងគេក៏ពិត ប៉ុន្ដែ Model 3 ក៏បានបំពាក់ជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើនរួមមាន៖ អេក្រង់ Touchscreen ទំហំ ១៥អ៊ីញ, ប៊ូតុងអូសនៅលើដៃចង្កូតបញ្ជាមុខងារផ្សេងៗ, មុខងារ Autopilot គ្រប់គ្រងហ្គែរ ហ្វ្រាំង ដៃចង្កូត, ការបញ្ឆេះម៉ាស៊ីនដោយប្រើ App, ប្រើកាតពិសេសដើម្បីបើកទ្វារ ឬបញ្ឆេះ។

កាន់តែពិសេសជាងនេះ វាមានកន្លែងសាកថ្មទូរសព្ទម្ដង ២ ទាំង iPhone & Android និងចំណុចសំខាន់ជាងគេ គឺអាគុយរបស់វាអាចសាកថ្មពេញ អាចរត់ដល់ទៅចម្ងាយ ៦០៥ គីឡូម៉ែត្រឯណោះ៕

អត្ថបទ៖ រក្សា