នៅ​ជប៉ុន​ពេល​នេះ​ត្រជាក់​បន្តិច​តែ​កីឡាករ​ថា​អត់​អីទេ ព្រោះ​គ្រប់​គ្នា​តាំង​ចិត្តហ្វឹកហាត់​​ល្អ​ណាស់

  • 2021-10-18 07:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ ​កំពុង​សម្រាក​ និង​ហ្វឹកហាត់​​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Asian Cup Qualifiers ។

សកម្មភាព​ហ្វឹកហាត់​នៅ ជប៉ុន ( រូបថត៖ FFC)

​​លឹម ពិសុទ្ធ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា និង ​ភ្នំពេញ​ក្រោន បាន​ឲ្យ​ដឹង​ថា នៅ​ជប់ុន​ពេល​នេះ​ត្រជាក់​បន្តិច ហើយ​ប្រទេស​ជប៉ុន​រៀប​ចំ​ឲ្យ​កីឡាករ​កម្ពុជា​​​បាន​ល្អ​ណាស់​។ ​​មិន​មាន​អ្វី​ជា​ការ​លំបាក​សម្រាប់​កីឡាករ​កម្ពុជា​ឡើយ ហើយ​កីឡាករ​ទាំង​អស់​កំពុង​តាំង​ចិត្ត​ល្អ​គ្រប់​ៗ​គ្នា​ក្នុង​ការ​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើទល់​ក្រុម ហុង​ កុង ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១​ខាង​មុខ​នេះ​​។

រំលឹក​ថា កម្ពុជា​ស្ថិត​នៅ​ពូល K ជា​មួយ​ជប់ុន និង​ហុង​កុង ហើយ​ប៉ះ​ជប៉ុន​ដែល​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី​២៦​ វេលា​ម៉ោង ១១​ ​ព្រឹក​​​ម៉ោង​នៅ​កម្ពុជា​។ បើ​សិន​កម្ពុជា​អាច​យក​បាន​៣​ពិន្ទុ​ពី​ហុង​កុង​​នៅ​ថ្ងៃ​បើក​ឆាក​នោះ​កម្ពុជា​អាច​មាន​ក្រឡា​អ៊ុត​​ ដើម្បី​​បាន​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ពី​ព្រោះ​ពូល​នេះ​កូរ៉េខាង​ជើង​បាន​ប្រកាស​ដក​ខ្លួន​​ពី​ពាន​រង្វាន់​ខាង​លើ​រួច​ហើយ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​