វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ១ម៉ឺនុ​ដុល្លារ​ អាជ្ញាកណ្ដាល​ ចៅក្រម​នៅស្ទើរ​អត់​ដាក់​ឲ្យ​ធ្វើ​ទេ​

  • 2021-10-20 02:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​បញ្ហា​រិះគន់​ច្រើន​នៅ​វគ្គ​៨នាក់​ចុងក្រោយ​កន្លង​ទៅ​ខាង​ស្ថានីយ​ និង​សហព័ន្ធ​ បាន​បើក​កិច្ច​ប្រជុំ​ក្រោយ​ចប់​ប្រកួត​ពិនិត្យ​លទ្ធផល​ឡើង​វិញ​ និង​រឿង​សំខាន់​មួយ​ទៀត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ចៅក្រម​ណា​ដាក់​ពិន្ទុ​មិន​ច្បាស់លាស់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​គូ​ខ្សែក្រវាត់​ទេ។​

ការប្រកួតកន្លងទៅ (រូបភាពផ្ដល់ជូន)

លោក​ តាំង​ លីហួរ​ តំណាង​ផ្នែក​ប្រដាល់​នៅ​ PNN​ បាន​ឲ្យ​ដឹង​ថា​ រៀងរាល់​មួយ​ខែ​ម្ដង​គឺ​ស្ថានីយ​ និង​សហព័ន្ធ​តែងតែ​ប្រជុំ​ជា​មួយ​មន្ត្រី ​បុគ្គលិក​ខាង​ប្រដាល់​នេះ​ជា​និច្ច​ពាក់ព័ន្ធ​ទៅ​និង​ការ​ដាក់​ពិន្ទុ​ ឬ​កិច្ចការ​ផ្សេងៗ។​

ដោយ​សារ​តែ​ឃើញ​មាន​បាតុភាព​មិន​ពេញ​ចិត្ត​លទ្ធផល​ប្រកួត​វគ្គ​៨នាក់​ចុងក្រោយ​កម្មវិធី​ខ្សែក្រវាត់​ និង​មាន​ផ្ទុះ​ការ​រិះគន់​ សហព័ន្ធ​បាន​ក៏​ពិនិត្យ​មើល​ការ​ប្រកួត​ឡើង​វិញ​ហើយ​បាន​រក្សា​លទ្ធផល​ អេលីត​ ចំរើន​ វ៉ាន់​ វឿន​ ដូច​មុន​ដដែល​ ព្រោះ​ឃើញ​ថា​ឈ្នះ​ពិតប្រាកដ។​ ដូច្នេះ​ហើយ​ជា​ដំណោះស្រាយ​ ឬ​វិធានការ​កុំ​ឲ្យ​មាន​ការ​រិះគន់​ទៀត​នោះ​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ចំពោះ​ចៅក្រម​ ឬ​អាជ្ញាកណ្ដាល​ណា​ដែល​ភាព​ស្រពិចស្រពិល​គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក្នុង​គូ​នេះ​ឡើយ។​

ការប្រកួតកន្លងទៅ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ១ម៉ឺន​ដុល្លារ​របស់​ PNN​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នេះ​ហើយ។​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​ បឺត​ សង្ឃឹម​ ប៉ះ​ ប៊ុន​ សុធា​ អេលីត​ ចំរើន​ ប៉ះ​ ធន់​ អេងឡៃ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម