តើការប្រើប្រាស់រថយន្ដតាក់ស៊ី និងការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនមានភាពខុសប្លែកគ្នាដូចម្ដេច?

  • 2021-10-21 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការធ្វើដំណើរទៅមកប្រចាំថ្ងៃគឺពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះ មនុស្សម្នាក់​ៗ ត្រូវ​ចំណាយ​ពេល​មួយផ្នែក​ធំ​ទៅលើ​ការ​ធ្វើ​ដំណើរដង​ផ្លូវ ដោយពួក​គាត់​ត្រូវការធ្វើដំណើរទាំងយប់ទាំងថ្ងៃ សម្រាប់ទៅធ្វើការងារ ប្រកបអាជីវកម្ម ទៅសិក្សា និងដំណើរកម្សាន្តផ្សេងៗ ជា​ដើម​។ ហេតុនេះ សុវត្ថិភាពតាមដងផ្លូវ និង​ការ​ជ្រើ​ស​រើសមធ្យោ​បាយ​​ដើម្បី​ធ្វើ​ដំណើរ ពិតជាសំខាន់ខ្លាំងណាស់ ស្រប​ពេល​ដែល​យើង​ក៏​ត្រូវ​គិត​​លើ​កត្តា​ផ្សេង​ទៀត​ផ​ងដែរ ជាពិសេស​ទាំងលើ​ចរាចរណ៍ និងអាកាសធាតុ។

កាន់តែច្បាស់ស្វែងយល់បន្ថែមអំពីការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន និងការប្រើប្រាស់សេវាកម្មតាក់ស៊ី៖

១. ការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន

រថយន្តអាចជួយអ្នកសម្រួលដល់កិច្ចការប្រចាំថ្ងៃជាច្រើន ហើយការធ្វើដំណើរដោយរថយន្ត ក៏ផ្ដល់ឱ្យអ្នកនូវសុខ សុវត្ថិភាពចរាចរណ៍ ផ​ងដែរ។ ការធ្វើដំណើរដោយរថយន្តអាចជួយអ្នកសន្សំសំចៃពេលវេលា ផ្ដល់ភាពឯកជនដល់អ្នក និងផ្ដល់ភាពបត់បែនច្រើនជាងមុន។

ប៉ុន្តែធ្វើជាម្ចាស់រថយន្ត គឺជាការទទួលខុសត្រូវដ៏ធំមួយ ពីព្រោះ​ការមានរថយន្ត ដូចជាការវិនិយោគពេញមួយជីវិត​ អុី​ចឹង ដោយក្នុងនោះអ្នកត្រូវការចំណាយ៖

  • ចំណាយលុយដុំក្នុងការទិញរថយន្ត
  • ប្រាក់សម្រាប់ការថែទាំ រួមទាំងការពិនិត្យរថយន្ត
  • ថ្លៃធានារ៉ាប់រង
  • ថ្លៃបង់ពន្ធ និងការចុះឈ្មោះ
  • ពិបាកក្នុងការស្វែងរកកន្លែងចតរថយន្ត
  • ថ្លៃស៉ាំងប្រចាំថ្ងៃ។ល។

បន្ថែមពីនេះ លោកអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯង និងអ្នករួមដំណើរតាមដងផ្លូវ។

២. ការធ្វើដំណើរដោយរថយន្តតាក់ស៊ី

រថយន្តតាក់ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ សេវាកម្មតាក់ស៊ីរហ័ស នឹងគួរឱ្យទុកចិត្តពិតជាកាត់បន្ថយតម្រូវការ ក្នុងការមានរថយន្តផ្ទាល់ខ្លួន។

ការប្រើប្រាស់សេវាកម្មតាក់ស៊ី គឺជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកចំណតរថយន្ត។ តួយ៉ាង អ្នកមិនចាំហត់នឿយក្នុងការថែទាំ ជួសជុសរថយន្ត និងមិនចាំបាច់ចំណាយកម្លាំងបើកបរដោយខ្លួនឯង។

យើង​អាច​និយាយ​បាន​ថា បើធៀបនឹងការប្រើប្រាស់រថយន្ដខ្លួនឯង ការជិះរថយន្តតាក់ស៊ីគឺមានភាពភាពងាយស្រួល​និងទទួលបាននូវសេវាកម្មដ៏ល្អមួយ គ្រប់ពេលធ្វើដំណើរ បើអ្នកជ្រើសរើសយក​ក្រុមហ៊ុនតាក់ស៊ីដែលផ្ដល់ទំនុកចិត្តដល់អ្នក។

មែនទែនទៅ គ្រប់មធ្យោបាយធ្វើដំណើរតែងមានគុណសម្បតិ្ត និងគុណវិបត្តិរបស់វា ដូច្នេះគឺអាស្រ័យលើការជ្រើសរើសការធ្វើដំណើររបស់លោកអ្នក។​

ជាក់ស្ដែងប្រសិនបើមានតម្រូវការក្នុងការប្រើប្រាស់យាន្តយន្តភ្លាមៗ លោកអ្នកអាចជ្រើសរើសសេវាកម្មតាក់ស៊ីទំនើបរបស់ LM CAR ក្នុងការធ្វើដំណើរ ព្រោះថាខាងក្រុមហ៊ុនតាក់ស៊ីមួយនេះតែងតែផ្ដល់​សេវាកម្មពិសេសដូចជា៖

  • ផ្ដល់ជូនទឹកសុទ្ធ និងក្រដាសជូតដោយឥតគិតថ្លៃ
  • ខ្សែសាកថ្មទូរសព្ទគ្រប់ប្រភេទផ្ដល់ជូនអតិថិជន​
  • មានឆត្រដាក់តាមឡានគ្រប់ពេល។

រថយន្ដទាំងអស់ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគដោយប្រើប្រាស់ផលិតផល GERMAGIC ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ហើយមុនពេលបម្រើសេវាកម្ម និងក្រោយពេលបម្រើសេវាកម្ម ជូនភ្ញៀវ យើងតែងតែបាញ់អាកុលសម្លាប់មេរោគជាប់ជានិច្ច កាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរថយន្តតាក់ស៊ីខាងលើនេះ ព្រោះថាគ្រប់បុគ្គលិក និងអ្នកបើកបររបស់ LM CAR ទាំងអស់សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ទាំងពីរលើករួចជាស្រេច ហើយក្រុមហ៊ុន និងបុគ្គលិកតែងតែគោរពនូវគោលការណ៍សុវត្ថិភាព ពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតគ្រប់ពេល។

លោកអ្នកអាចធ្វើដំណើរជាមួយ LM Car ដោយធ្វើការកក់ហៅបាន ២៤ម៉ោងក្នុងមួយសប្ដាហ៍ ដូច្នេះកុំភ្លេចសាកល្បងជិះជាមួយ LM CAR តែដំបូងសូមចុចដោនឡូតកម្មវិធី LM CAR ដើម្បីកក់ហៅរថយន្ត​ទំនើប​នេះ​ជា​មុន​សិន​។

កាន់តែពិសេស សម្រាប់ក្រុមហ៊ុន ឬសណ្ឋាគារដែលមានតម្រូវការដឹកបុគ្គលិក ឬភ្ញៀវ អាចជ្រើសរើសក្នុងការធ្វើដំណើរប្រចាំថ្ងៃជាមួយសេវាកម្មជួលរថយន្តសម្រាប់ក្រុមហ៊ុន ព្រោះថាខាងក្រុមហ៊ុនតាក់ស៊ីមួយនេះ នឹងផ្ដល់ជូនលោកអ្នកជាមួយតម្លៃកាន់តែពិសេសជាងមុន។

មិនចាំបាច់ ចំណាយលើការថែទាំរថយន្ត ការជួលជុល ឬជួលតៃកុងឡាន ដោយ​លោកអ្នកគ្រាន់តែជ្រើសរើសសេវាកម្មតាក់ស៊ីរបស់ LM Car ដើម្បី​ទទួលបានជាមួយសេវាកម្មច្រើនសម្បូរបែប។

សម្រាប់ព័ត៌មានបន្ថែម ឬកម្មវិធីប្រូម៉ូសិនថ្មីៗ លោកអ្នកចូលទៅកាន់៖

  • ហ្វេសប៊ុកផេក៖ LM CAR
  • ឬតាមរយៈលេខទូរសព្ទ៖ 096 596 596 8/ 018 777 6666៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម