កុំច្រឡំ! មិនមែនប៉ូលិសទៅច្រៀងទេ គឺទៅចាប់អ្នកផឹកសុីនៅហាងមួយកន្លែង លួចលក់គ្រឿងស្រវឹង

  • 2021-10-20 09:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍បើកភោជនីយដ្ឋាន បង្កប់ការលួចលក់គ្រឿងស្រវឹង នៅក្នុងប្រទេសថៃ កំពុងត្រូវបានគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។

ភោជនីយដ្ឋានមួយកន្លែងមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប CentralWorld ក្នុងក្រុងបាងកក បានលួចលក់គ្រឿងស្រវឹង ដែលផ្ទុយពីបម្រាមហាមឃាត់របស់អាជ្ញាធរ។ លើសពីនេះ គេឃើញមានភ្ញៀវចូលទៅអង្គុយ សេពគ្រឿងស្រវឹង មិនបានរក្សាគម្លាតនោះទេ ពោលគឺណែនផ្អឹបពេញហាងតែម្តង។

ប៉ូលិសចុះទៅបង្ក្រាបករណីនេះ ដោយបានចាប់ខ្លួនមនុស្សចំនួន ៩០នាក់ ហើយពិន័យជាប្រាក់ផងដែរ។ ប្រទេសថៃ នៅមិនទាន់អនុញ្ញាតិឱ្យមានការជួបជុំប្រមូលផ្តុំគ្នា ហើយគ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ក៏មិនទាន់អនុញ្ញាតិឱ្យមានការលក់ជូនភ្ញៀវដែរ៕

ប្រភព៖ Khaosod English   ប្រែសម្រួល ៖ សង្ហា