Tuchelថា​ Chelsea ចាប់​អារម្មណ៍​ចង់​បាន​ Haaland ពី​ Dortmund

  • 2021-10-20 12:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់​ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ SportBild នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Erling Haaland ពី​ក្លឹប​ Borussia Dortmund ។

លោក​ Tuchel បាន​និយាយ​ថា​៖" ពួក​យើង​ធ្លាប់​ពិភាក្សា​គ្នា​ចង់​បាន​ Haaland ប៉ុន្មាន​ដង​ដែរ​ សូម្បី​តែ​ក្នុង​រដូវកាល​ទិញ​ដូរ​កីឡាករ​លើក​មុន​ ក៏​យើង​បាន​ប្រជុំ​គ្នា​ផង​ដែរ​ តែ​ក្រោយ​វា​ហាក់បី​ដូច​ជា​ទៅ​មិន​រួច​។ តែ​យើង​នៅបន្តពិភក្សា​ជាមួយ​គ្នា​យើង​ពី​ Haaland និង​ចាប់អារម្មណ៍លើគេរហូត​ហ្នឹង​ ព្រោះ​គេ​​ជា​កីឡាករ​ដ៏​អស្ចារ្យ​របស់​ Dortmund ដែល​ជា​គូរ​ប្រកួត​ដ៏​ធំ​របស់​យើង​មួយ​នៅ​ក្នុង​ប្រកួត​ UCL "។

លើស​ពី​នេះ​សារព័ត៌មាន​ខាង​លើ​ក៏​បាន​សួរ​នាំ​ថា​ បើ​ Haaland អាច​មក​លេង​ឲ្យ​ក្លឹប​លោក​មែន​ តើ​ Lukaku នឹង​នៅ​លេង​ជា​មួយ​គេ​ទេ​?

លោក​ Tuchel ក៏​បាន​និយាយ​ថា​៖" ដាក់​ឲ្យ​ Lukaku និង​ Haaland លេង​ជា​មួយ​គ្នា​មែន​? យើង​នឹង​និយាយ​ពី​រឿង​ហ្នឹង​ពេល​ក្រោយ​ ព្រោះ​ឥឡូវ​នេះ​យើង​មិន​ទាន់​ស៊ីជម្រៅ​ប៉ុន្មាន​ទេ​ពី​រឿង​ទាំង​អស់​ហ្នឹង​។ តែ​ចាំ​មើលៗ​ នឹង​មាន​អ្វី​ប្រែ​ប្រួល​នៅ​២-៣ សប្ដាហ៍​ខាង​មុន​។

នៅ​ក្នុង​រដូវកាល​នេះ​ Haaland បាន​លេង​បាន​១០ប្រកួត​ និង​ស៊ុត​ចូល​១៣គ្រាប់​ឲ្យ​ Dortmund ហើយ​ខណៈ​ Lukaku បាន​ចូល​១០ប្រកួត​ និង​ស៊ុល​ចូល​៤គ្រាប់​ឲ្យ​ Chelsea៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម