ហាងឆេង iPhone 13 series លក់តាមហាងតម្លៃប៉ុណ្ណឹងល្មមទិញនៅ?

  • 2021-10-21 01:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 series ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មួយ​ប្រាវ មាន​ហ្វេន​ៗ​ជា​ច្រើន​សម្រុក​ទិញ​ប្រើ​មុន​គេ និង​ខ្លះ​ចាំ​រហូត​មាន​តម្លៃ​ស្ងប់​បន្តិច​ទើប​ទិញ​ប្រើ។

មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​បាន​ជិត​មួយ​ខែ​មក​ហើយ​តែ iPhone 13 series នេះ​នៅ​តែ​មាន​តម្លៃ​ប្រែប្រួល​ខុសគ្នា​សម្រាប់​តម្លៃ​នៅ​តាម​ហាង ខណ:​តម្លៃ​ក្រុមហ៊ុន​ផ្លូវ​ការ​ក៏​បាន​ប្រកាស​ដាក់​លក់។ ទោះ​ស្ងាត់​បន្តិច​តែ​តម្លៃ iPhone 13 series នេះ​ហាក់​នៅ​ហ្នឹង​គួរសម​លក់​នៅ​តាម​ហាង។

នេះ​តម្លៃ iPhone 13 series ថ្មី​កំពុង​លក់​តាម​ហាង​បច្ចុប្បន្ន៖

គូស​បញ្ជាក់​ថាសម្រាប់ iPhone 13 series ជំនាន់ថ្មីនេះ បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ១៤ ខែកញ្ញា កន្លង​ទៅ ហើយ​វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

បញ្ញាក់៖ តម្លៃនេះ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃនៅ​ហាង 3Plus Mobile និង​ធំៗ​មួយ​ចំនួន។

អត្ថបទ៖ ម៉េងងី