មុខងារសំខាន់ៗ ៨ លើ Android 12 ដែលជំនាន់មុនៗអត់មាន

  • 2021-10-21 03:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Android 12 មានដាក់ឱ្យអាប់ឌែតហើយលើ ស្មាតហ្វូនត្រកូល Pixel ចាប់ពី Pixel 3 ឡើងទៅ រីឯ Pixel 6/6 Pro នឹងមាន OS ថ្មីនេះ ចេញពីប្រអប់ស្រាប់ ពេលដាក់លក់នៅសប្ដាហ៍ក្រោយ នាថ្ងៃទី២៨ ខែតុលា ដោយឡែក Android 12 នឹងអាចប្រើបាននៅចុងឆ្នាំ សម្រាប់ស្មាតហ្វូនរបស់ Samsung, OnePlus, Oppo, Realme, Tecno, Vivo និង Xiaomi ផងដែរ។

ថ្ងៃនេះយើងនឹងមកស្គាល់ មុខងារសំខាន់មួយចំនួនលើ Android 12 ដែល OS ជំនាន់មុនៗមិនអាចធ្វើបាន។

១. Scrolling Screenshots អាចថតរូបផ្ទៃអេក្រង់បានវែងជាងមុន តាមការអូសលើអេក្រង់។ វានឹងមានប៊ូតុង Capture more សម្រាប់ឱ្យជម្រើសយើង ពេលចុច Screenshots ដោយប្រើប៊ូតុង Power + Volume Down។

២. Google Search អាចស្វែងរក Contacts, សារ, កម្មវិធី... លើសពីការស្វែងរកព័ត៌មាននានាលើគេហទំព័រ។

៣. Design Themes អាចឱ្យ icons, fonts និង menus មានពណ៌ដូចទៅនឹង Wallpaper។

៤. មុខងារ Auto-Rotation ដំណើរការរលូន លឿន និងធ្វើបានត្រឹមត្រូវជាមុន ពិសេសគឺលើស្មាតហ្វូន Pixel ដោយវានឹងវិភាគមុខអ្នកប្រើ ថាត្រូវបង្វិលអេក្រង់ឬអត់។

៥. Privacy Dashboard ជាមុខងារកំណត់លើសុវត្ថិភាពនិងឯកជនភាព ដោយអាចតាមដានដឹងថា តើកម្មវិធីណាខ្លះបានប្រើប្រាស់ ទីតាំង កាមេរ៉ា ឬឧបករណ៍ចាប់យកសំឡេង។

៦. emoji ត្រូវបានបន្ថែមថ្មីៗ មើលទៅទាន់សម័យ។

៧. ប្ដូរ WiFi បានលឿនជាងមុន គ្រាន់តែទាញរបារ Notification ចុះក្រោម ចុចលើ WiFi វានឹងលោតចេញផ្ទាំង available wireless networks ភ្លាមតែម្ដង ដោយមិនបាច់ចុចច្រើនតង់ដូចជំនាន់មុន។

៨. ផ្អាកដំណើរការកាមេរ៉ា និងរន្ធស្រូបសំឡេង ដោយចុចតែមួយប៊ូតុង។ ក្នុងករណីអ្នកប្រើសង្ស័យថា កាមេរ៉ានិងរន្ធស្រូបសំឡេង ត្រូវបានប្រើដោយកម្មវិធីណាមួយ៕

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម