អ៊ែម​ណាស់!​ លោក​ស្រី​ ទ្រី ដាណា​ ជួយ​កម្មវិធី​គុន​ខ្មែរអលស្តារ​ ចំនួន​ ១០ ០០​០ដុល្លារ​

  • 2021-10-22 06:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​ស៊ែ​បន្ត​តាម​ហ្វេសបុក​ផ្សេងៗ​ដើម្បី​ឲ្យ​ដឹង​ព័ត៌មាន​ដល់​លោក​ស្រី​ ទ្រី​ ដាណា​ អំពី​ការ​ជួយ​គុន​ខ្មែរ​ជា​ពិសេស​កម្មវិធី​ គុន​ខ្មែរ​អលស្តារ​វគ្គ២​ ឥលូវ​នេះ​បាន​ដឹង​ដល់​ហើយ​ និង​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ ៥០០០​ដុល្លារ​ទៀត​ផង​ដើម្បី​ដំណើរ​ការ​រៀបចំ។​ ក្រៅ​តែ​ពី​ការ​ជួយ​ជា​ថវិកា​ដល់​ការ​រៀបចំ​ប្រកួត​នេះ​ហើយ​ លោក​ស្រីជួយ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ប្រកួត​ថ្ងៃ​ទី២៧​ តុលា​ ២០២១​ អ្នកឈ្នះបាន១លាន ចំណែកអ្នកចាញ់បាន៥០ម៉ឺនរៀល និង​៥លានរៀលទៀតសម្រាប់ស្បៀងអាហារ​ក្នុង​ក្លឹប​នាយកដ្ឋាន​អង្គរក្ស​ ។​

រូបភាពលើហ្វេសបុកលោកស្រី ទ្រី ដាណា

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អលស្តារ​វគ្គ​២ គឺ​បង្កើត​ឡើង​ដោយ​លោក​ ស៊ន​ អេលីត​ គ្រូ​បង្វឹក​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ កម្មវិធី​នេះ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី២៧​​ ខែ​តុលា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ក្នុង​នោះ​ដែរ​មាន​សុទ្ធតែ​គូ​ពិសេសៗ​ និង​ជា​ជើង​ខ្លាំង​នៅ​ស្រុក​ខ្មែរ មាន​ទាំង​ការ​ប្រកួត​រុំ​អំបោះ​ឆៅ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​