បន្ទាប់ពី​ Google! Android 12 នឹងបំពាក់​នៅលើស្មាតហ្វូន​​មួយនេះ​មុនគេ ពេល​ប្រកាស​ចេញ​បីបួនថ្ងៃទៀត

  • 2021-10-22 07:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Google ប្រកាស​ចេញ Pixel 6 និង Pixel 6 Pro ដែល​ជាស្មាតហ្វូន​ដំបូងគេ​ប្រើប្រព័ន្ធប្រតិបត្តិការ Android 12 នោះ ស្មាតហ្វូន​មួយទៀត​ដែល​មិនមែន​ជា​របស់ Google ក៏ត្រូវបានគេរំពឹងដែរថា នឹង​ប្រើប្រព័ន្ធប្រតិបត្តិការ​នេះមុនគេ គឺជាកំពូលស្មាតហ្វូនថ្មីរបស់ Sony ដែលគ្រោង​នឹងបញ្ចេញ​នៅថ្ងៃទី២៦តុលាខាងមុខ។

រូបតំណាង

កំពូលស្មាតហ្វូនថ្មី​របស់ Sony ត្រូវបានអះអាងថា នឹងប្រើឈ្មោះ Xperia Alpha ពោលគឺមិនមែន​ជា Xperia 1 III ឬ Xperia 5 II ឬ Xperia PRO ដែល​ត្រូវបាន​បង្ហាញ​ក្នុងវីដេអូ Teaser របស់​ Sony នោះទេ។

ទោះជាយ៉ាងណា Sony បាន​ទម្លាយ​ឱ្យដឹងថា flagship ថ្មីរបស់ខ្លួន ជាស្មាតហ្វូន​ដែលមានកាមេរ៉ាដ៏ល្អបំផុត ដោយ​ក្នុងវីដេអូនោះ គឺ​ឃើញ​តែការថតរូប និង​ចុងក្រោយ​គឺមានផុសចេញ​នូវ​ len កាមេរ៉ា​ទៀតផង។

សូមទស្សនាវីដេអូ

គួរដឹងថា Android 12 នឹង​អាចប្រើប្រាស់​បាន​នាចុងឆ្នាំនេះ សម្រាប់​ស្មាតហ្វូនរបស់ Samsung, OnePlus, Oppo, Realme, Tecno, Vivo និង Xiaomi ផងដែរ។

មុខងារសំខាន់មួយចំនួនលើ Android 12 ដែល OS ជំនាន់មុនៗមិនអាចធ្វើបាន រួមមាន៖

១. Scrolling Screenshots អាចថតរូបផ្ទៃអេក្រង់បានវែងជាងមុន តាមការអូសលើអេក្រង់។ វានឹងមានប៊ូតុង Capture more សម្រាប់ឱ្យជម្រើសយើង ពេលចុច Screenshots ដោយប្រើប៊ូតុង Power + Volume Down។

២. Google Search អាចស្វែងរក Contacts, សារ, កម្មវិធី... លើសពីការស្វែងរកព័ត៌មាននានាលើគេហទំព័រ។

៣. Design Themes អាចឱ្យ icons, fonts និង menus មានពណ៌ដូចទៅនឹង Wallpaper។

៤. មុខងារ Auto-Rotation ដំណើរការរលូន លឿន និងធ្វើបានត្រឹមត្រូវជាមុន ពិសេសគឺលើស្មាតហ្វូន Pixel ដោយវានឹងវិភាគមុខអ្នកប្រើ ថាត្រូវបង្វិលអេក្រង់ឬអត់។

៥. Privacy Dashboard ជាមុខងារកំណត់លើសុវត្ថិភាពនិងឯកជនភាព ដោយអាចតាមដានដឹងថា តើកម្មវិធីណាខ្លះបានប្រើប្រាស់ ទីតាំង កាមេរ៉ា ឬឧបករណ៍ចាប់យកសំឡេង។

៦. emoji ត្រូវបានបន្ថែមថ្មីៗ មើលទៅទាន់សម័យ។

៧. ប្ដូរ WiFi បានលឿនជាងមុន គ្រាន់តែទាញរបារ Notification ចុះក្រោម ចុចលើ WiFi វានឹងលោតចេញផ្ទាំង available wireless networks ភ្លាមតែម្ដង ដោយមិនបាច់ចុចច្រើនតង់ដូចជំនាន់មុន។

៨. ផ្អាកដំណើរការកាមេរ៉ា និងរន្ធស្រូបសំឡេង ដោយចុចតែមួយប៊ូតុង។ ក្នុងករណីអ្នកប្រើសង្ស័យថា កាមេរ៉ានិងរន្ធស្រូបសំឡេង ត្រូវបានប្រើដោយកម្មវិធីណាមួយ៕

ប្រភព៖ Notebook Check   ប្រែ​សម្រួល៖ សំភី