មក​ស្គាល់​បេក្ខភាព​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ គុន​ខ្មែរ​អលស្តារ​វគ្គ២​

  • 2021-10-25 02:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អលស្តារ​វគ្គ២​ (Kun Khmer All Star) ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០២១​ នេះ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។​ មិន​ត្រឹម​តែ​ជា​ការ​ប្រកួត​គូ​ពិសេសៗ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ស្រុក​ និង​ជា​ការ​សងសឹក​គ្នា​នោះ​ទេ​ ពោល​គឺ​មាន​គូ​ខ្សែក្រវាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទម្ងន់​ ៤៥​គីឡូក្រាម​១គូ​ទៀត។​ តោះ!​ មក​ដឹង​ប្រវត្តិ​សង្ខេប​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ទាំងពីរ៖​

កីឡាករ ឆូយ សូថាត់

**ទី១​ កីឡាករ​ ឆូយ​ សុថាត់**​ អាយុ​ ១៦​ឆ្នាំ​ ជា​អ្នក​ភូមិ​ ក្រមល់​ ឃុំ​ រហាត់ទឹក​ ស្រុក​ មង្គលបូរី​ ខេត្ត​ បន្ទាយមានជ័យ។​ ប្រកួត​បាន​២០​ដង​ ឈ្នះ​១៦​ ចាញ់៣​ និង​ស្មើ១។​ ជា​កូន​សិស្ស​លោក​ សាន​ សៅយ៉ាន់​ នៃ​ក្លឹប​ប្រដាល់​សៅយ៉ាន់​កីឡា។​

កីឡាករ អេលីត​ សំណាង

ទី២​ កីឡាករ​ អេលីត​ សំណាង​ អាយុ​១៦​ ជា​អ្នក​រាជធានី​ភ្នំពេញ​ សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ។​ កីឡាកររូប​នេះ​ប្រកួត​បាន​១៥​ ដង​ ឈ្នះ១០​ និង​ស្មើ៥។​ សំណាង​ ជា​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ នៃ​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ពួកគេ​នឹង​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៤៥​គីឡូក្រាម។​

សម្រាប់​អ្នក​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ ៤៥​គីឡូក្រាម​នេះ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ ៣លាន​រៀល​ ចំណែក​ជើងឯក​រង​ទទួល​បាន​១លាន​រៀល៕​

កម្មវិធីប្រកួត(សុខហ៊ុច ដូរវិញ​ហើយ)

អត្ថបទ៖ នួន ស៊ីណា​