Miss Grand Cambodia ២០២១ បញ្ជាក់ច្បាស់ៗពីការរក្សា និងផ្លាស់ប្តូរ ឈុតតំណាងជាតិរបស់ខេត្តសៀមរាប ទៅប្រកួតនៅលើឆាកអន្តរជាតិ

  • 2021-10-25 03:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ មានការជជែកវែកញែករឿងការយកឈុតរបស់ Miss Grand Cambodia ២០២១ របស់ខេត្តសៀមរាប តំណាងជាតិទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃ ដែលប្រទេសមួយនេះ ថាឈុតតំណាងជាតិរបស់កម្ពុជាមានទំហំធំ មិនអាចយកទៅប្រកួតបាន រហូតធ្វើឲ្យ បវរកញ្ញា Miss Grand ចេញមុខបកស្រាយ ។

បន្ទាប់ពីមានការជជែកដេញដោលរឿងឈុតរបស់ខេត្តសៀមរាបត្រៀមយកទៅប្រកួតនៅលើឆាកអន្តរជាតិត្រូវផ្លាស់ប្តូរនោះ ស្រាប់តែ បវរកញ្ញា Miss Grand Cambodia ២០២១ គឺកញ្ញា សុត ធីតា បានLive នៅលើហ្វេសប៊ុក ដោយបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់អ្នកគាំទ្រក៏ដូចជាមហាជនឲ្យបានដឹងថា តាមពិតទៅ គណៈគ្រប់គ្រងកញ្ញាឯកកម្ពុជា មិនមានការផ្លាស់ប្តូរឈុតតំណាងជាតិនៃខេត្តសៀមរាបនោះទេ គឺគ្រប់គ្នាកំពុងកែរសម្រួលឲ្យឈុតនេះ មានភាពប្រណិតភាពជាងមុន និងរំលេចដោយក្បូរក្បាច់រចនាខ្មែរ ដើម្បីឲ្យមានភាពល្អឥតខ្ចោះបំផុត ពីព្រោះឈុតនេះ វាធ្ងន់ ហើយធំ ដូចនេះនាងម្នាក់ឯងមិនអាចរ៉ាប់រងឈុតនេះបានទេ ដោយសារត្រូវផ្ញើរតាមយន្តហោះ មានការពិបាកក្នុងការដឹកជញ្ជូន ។

កញ្ញា ធីតា បានបន្ថែមទៀតថា សម្រាប់ឈុតអប្សរា នឹងធ្វើការកែរសម្រួលឲ្យមានភាពប្រណិតជាងមុន ស្អាតជាងមុន ហើយចំពោះប្រាសាទអង្គរវត្តដែលនៅពីក្រោយវិញគឺកែច្នៃឲ្យវាមានសភាពតូចជាងមុន ដោយរក្សាឲ្យនៅសភាពដើមដដែល ដើម្បីឲ្យមានភាពងាយស្រួល សម្រាប់យកទៅបង្ហាញនៅលើឆាកអន្តរជាតិ ។

អត្ថបទ៖ Tep Sovannmoly