ព្រោះ​តែជើងឈឺរាំមិនកើត និងអាណិត Fan ទិញសំបុត្រថ្លៃទៀត V ខំសុំទោសគ្រប់គ្នាទាំងកណ្ដាលយប់

  • 2021-10-25 03:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ផលិតកម្ម Big Hit Music បាន​ប្រកាសថា​ V (BTS) នឹង​មិនបាន​ចូលរួម​សម្ដែង​ក្បាច់រាំជាមួយនឹង​សមាជិក ៦រូបផ្សេង​ទៀត​របស់ BTS ក្នុង​កម្មវិធីប្រគំតន្ត្រី PERMISSION TO DANCE ON STAGE ទេ អាស្រ័យ​ដោយលោកមានរបួសកំភួន​ជើង។ V មាន​អារម្មណ៍ថា​ ឈឺខ្លាំង​នៅម្ដុំ​កំភួនជើង អំឡុង​ពេល​ហាត់សមសម្រាប់​កម្មវិធី​កាល​ពីថ្ងៃទី ២៣ ខែតុលា ហើយបន្ទាប់ពីមាន​ការ​ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត​រួច​មក​ ក៏​មាន​ការ​ស្នើសុំ​សូម​កុំឲ្យលោករាំ ពេល​សម្ដែង​ឲ្យសោះ ចៀសវា​ងមានការប៉ះពាល់ និងធ្វើទុក្ខកាន់តែខ្លាំង។

ពិតណាស់ កម្មវិធី​ប្រគំតន្ត្រី​បាន​ដំណើរការទៅដោយរលូន ហើយ​ក្រោយ​ចប់​ភ្លាម​ V បាន​បង្ហោះ​សុំទោសទៅកាន់​គ្រប់គ្នា លើ WeVerse សម្រាប់​ការ​ដែល​មិនបាន​ឡើង​សម្ដែង​ក្បាច់រាំបាន​ត្រឹមត្រូវស្រួលបួល​លើឆាក។ តារាប្រុសដែលពូកែ​ដាក់ខ្លួន​រូបនេះ​ ទាំង​ពាក់កណ្ដាលយប់ ដោយសេចក្ដី​ថា៖

«ខ្ញុំ​នឹង​វិល​ត្រឡប់​មកវិញកាន់តែឡូយនាពេល​ខាងមុខ! គ្រប់គ្នា​បាន​ទិញ​សំបុត្រដ៏​មាន​តម្លៃ​ថ្លៃ ហេតុនេះ​ខ្ញុំ​ពិតជា​សុំទោស ដែល​មិនអាចបង្ហាញ​ការ​សម្ដែង​ឲ្យបាន​ពេញលេញ (សំដៅ​ដល់ការសម្ដែងដែល​ល្អឥតខ្ចោះ)»។

ពិតណាស់ ទោះ​បី​ជា​មិនបាន​ឡើង​រាំហក់កញ្ជ្រោលដូចសព្វដង ប៉ុន្តែ​ V ប្រឹង​ណាស់ ធ្វើកាយវិការទៅតាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន តប​នឹង​កម្លាំងលើឆាក។ ត្បិតកូន​ប្រុសត្រកូល Kim ឈឺជើង​មិនអាច​កម្រើកខ្លាំង​ និងនៅ​តែមួយកន្លែង​មែន ប៉ុន្តែគ្រប់គ្នាមានមោទនភាព​ និងពេញ​ចិត្តពេក​ទៅហើយ នូវអ្វី​ដែលបាន​បង្ហាញ មាន​ទាំងការ​ប្រឹងស្រែក​ច្រៀង មន្តស្នេហ៍ពីកំណើត និង​កាយវិការបង្ហាញ​ថា ឈឺជើងមែន ប៉ុន្តែ​ចិត្តស្រឡាញ់ និង​ការចង់​បង្ហាញ​គ្រប់យ៉ាងទៅកាន់ Fan ពិតជាមានទំហំ​ធំធេងណាស់៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម