ទឹកស្ទឹងព្រែកត្នោតហក់ឡើងកាន់តែខ្លាំង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាច្រើននាក់ចុះត្រៀមអន្តរាគមន៍យ៉ាងគគ្រឹកគគ្រេង

  • 2021-10-25 07:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានហក់ឡើងជាបន្តបន្ទាប់ក្នុងកម្រិតគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។

បន្ទាប់ពីមានការជូនដំណឹងអំពីស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតដែលកំពុងតែហក់ឡើងខ្លាំង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ នាថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១នេះ បានអញ្ជើញ​ចុះ​ពិនិត្យ និង​ដឹកនាំ​កម្លាំង​ចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​។ ការចុះអន្តរាគមន៍ភ្លាមៗនេះ គឺដើម្បីទប់ស្កាត់ ក៏ដូចជាការពារទុកជាមុននូវគ្រោះថ្នាក់ដែលនឹងកើតមានជាយថាហេតុ ដល់បងប្អូនពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត។

យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្នឹងព្រែកត្នោត ពិសេសអ្នកដែលនៅក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ៕