កូនបង្កើតរបស់ Angelina Jolie កាន់តែប្រែ១៨០ដឺក្រេ ពេលម្ដាយដឹកដៃចូលរួមកម្មវិធីធំ ២ដងផ្ទួនៗ

  • 2021-10-25 08:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ តួ​របស់រឿង​ «Eternals» បាន​មកជុំគ្នា​ជា​ថ្មី ដើម្បីចូលរួមកម្មវិធី 2021 Rome Film Festival ក្នុង​ទីក្រុង Rome ប្រទេស​អ៊ីតាលី។

តួ​សម្ដែង​ធំ​របស់រឿងគឺ Angelina Jolie បាន​បន្ត​បង្ហាញ​ភាពទាក់ទាញ​និង​ប្រមូល​នូវ​ចំណាប់អារម្មណ៍ខ្លាំង​ទៅកាន់​បណ្ដាញផ្សព្វផ្សាយ ប៉ុន្តែ​អ្នកដែល​កាន់តែ​ត្រូវ​គេ​ផ្ដោតខ្លាំង​ជាងនោះគឺ កូនស្រីទាំង របស់​នាង​ Shiloh (១៥ឆ្នាំ) និង​ Zahara (១៦ឆ្នាំ)

Angelina បាន​ដឹក​ដៃកូន​ក្រមុំ​ទាំង ​ពេញ​ដោយ​ក្ដី​សុខ និង​ទឹក​មុខ​ញញឹម​ជាប់​ពេល​បង្ហាញខ្លួន​លើក្រមាល​ព្រំក្រហម។ Shiloh ដែលជា​កូន​បង្កើតរបស់ម្ដាយ ពេល​នេះ​កំពុង​ធ្វើឲ្យគ្រប់គ្នា​សម្លឹង​មើល​មិនចង់ដាក់ភ្នែក​ទេ​ ព្រោះ​ពេល​នេះ​នាង​ប្រែខុសឆ្ងាយ​ បើ​ធៀប​ទៅកាល​ពីមុនដែល​តែង​តែ​តែង​ខ្លួន​បែប​ Tomboy ពោលគឺ​ស្លៀកខោអាវ​ដូច​កូន​ប្រុស។ ប៉ុន្តែ​ពេល​នេះ​​​ នាង​បាន​បង្ហាញ​ខ្លួនជាយុវតី​វ័យ​ជំទង់ គួរ​ឲ្យស្រឡាញ់ជាមួយនឹង​កម្ពស់​ខ្ពស់ ១៧០សង់ទីម៉ែត្រ ឯទម្រង់មុខវិញមិនខុសពី ម្ដាយ កាលពីក្មេងទេ៕

បច្ចុប្បន្ន
ពីមុន

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី