បទ“វ៉ាក់សាំងមនុស្សក្បត់”ពី វឿន ជីវ៉ា ចាក់ដោតខ្លាំងចំពោះប្រិយមិត្តកំពុងជួបវិបត្តិស្នេហា!

  • 2021-10-25 09:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះផលិតកម្ម Davitra Media ទើបតែបញ្ចេញបទចម្រៀងថ្មីក្ដៅៗមានចំណងជើងថា "វ៉ាក់សាំងមនុស្សក្បត់” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តគ្រប់ស្រទាប់។

ស្រីស្អាត វឿន ជីវ៉ា ជាម្ចាស់សំនៀងក្នុងបទ “វាក់សាំងមនុស្សក្បត់” ដែលជាប្រភេទមនោសញ្ជេតនាពីរោះរណ្ដំបំពេរអារម្មណ៍មហាជន ស្លុងទៅតាមសម្លេងស្រទន់ត្អូនត្អែរពីភាពសោកសៅរបស់នារីម្នាក់ដែលកំពុងខូចចិត្តដោយសារស្នេហា។ ហើយបទនេះកំពុងផ្ទុះមានអ្នកស្ដាប់យ៉ាងច្រើនលើ Youtube ផ្លូវការ Davitra Media

ក្រៅពីបទចម្រៀងពីរោះ រួមជាមួយសាច់ភ្លេងរណ្ដំ​ ក្នុងនោះបើក្រឡេកមកមើលអត្ថន័យនៃបទចម្រៀង វិញចាក់ដោតប្រិយមិត្តមួយមិនតិចនាក់ទេដែលខូចចិត្តដោយសារស្នេហា។ ដោយនៅក្នុងបទនេះស្រីស្អាត វឿន ជីវ៉ា បង្ហើរសម្រែកឈឺចាប់ដែលត្រូវខកចិត្តម្ដងហើយម្ដងទៀតដោយសារមនុស្សក្បត់មនុស្សប្រុសបំផ្លាញទាំងក្ដីស្រលាញ់ និងទំនុកចិត្ត។ ពោលបេះដូងខ្ទេចខ្ទីច្រើនដងពេលទើបជាហេតុចង់រកវាក់សាំងការពារកុំឱ្យជួបស្នេហាបរាជ័យម្ដងហើយម្ដងទៀតដូច្នេះ។

យ៉ាងណាមិញបទចម្រៀងពីរោះរណ្ដំប្រកបដោយអត្ថន័យចាក់ដោតនេះត្រូវបានសរសេរទំនុកច្រៀង និងសាច់ភ្លេងក្រោមស្នាដៃអ្នកនិពន្ធលោក គិន កក្កដា៕

ចង់ដឹងថាបទចម្រៀងមួយបទនេះពីរោះកម្រិតណា និងមានអត្ថន័យចាក់ដោតប៉ុណ្ណាទស្សនាវី ដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH