កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៩នៅទ្វីបអាស៊ី នៅសេសសល់ទាព្រៃដ៏កម្របំផុតលើលោក

  • 2021-10-25 09:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទាព្រៃស្លាប ស» ជាបក្សីព្រៃកម្រនៅលើពិភពលោកមានវត្តមានតិចតួចនៅក្នុងប្រទេសកម្ពុជា ជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជ បំផុត ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៩ ក្នុងទ្វីបអាស៊ីដែលមានវត្តមាន ទាព្រៃស្លាប ស រស់នៅ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម​ នេត្រ​ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី២៥ តុលា ២០២១នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានឲ្យដឹងទៀតថា យោងតាមរបាយការណ៍សិក្សានៃក្រសួងបរិស្ថាន ទាព្រៃស្លាប ស មានចំនួនចន្លោះ ២៥០-១០០០ក្បាល នៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។ ទាព្រៃស្លាប ស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។

កាលពីខែកក្កដាឆ្នាំ ២០១៧ ក្រុមអ្នកអភិរក្សបានរកឃើញសំបុក ទាព្រៃស្លាប ស ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ ៕

ប្រភព៖ ឯកឧត្តម​ នេត្រ​ ភត្ត្រា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន