មកធៀបជើងខ្លាំងកាមេរ៉ាទាំងពីរ iPhone 13 Pro និង Pixel 6 Pro

  • 2021-10-26 03:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone និង Pixel ជាម៉ូឌែលទទួលការចាប់អារម្មណ៍ខ្ពស់ផ្អែកកាមេរ៉ា ដោយគុណភាពផលិតរូបថត ឬវីដេអូ ហាក់ប្រដំប្រសងគ្នា។ តែយ៉ាងណា យើងនឹងមកធៀបកាមេរ៉ា ស្មាតហ្វូនទាំងពីម៉ូឌែលចុងក្រោយ គឺ iPhone 13 Pro និង Google Pixel 6 Pro។

ការប្រៀបធៀបនេះ នឹងតេសទៅលើ ១២ចំណុច ដូចជា៖

  • ការតេសគុណភាពថតសំឡេងនៅកន្លែងមានសំឡេងខ្យល់រំខាន
  • ថត Optical Zoom 3x 4x និង Digital Zoom 10x
  • ថតរូប Portrait
  • ថតរូប/វីដេអូ Macro mode
  • ថតវីដេអូព្រិលផ្ទៃក្រោយ
  • ការថតរូបបែប Long Exposure
  • ភាពវ័យឆ្លាតនៃការប្រើប្រាស់ user interface របស់កាមេរ៉ា
  • night mode
  • Slow motion
  • Selfie

ជាលទ្ធផលនៃការតេសឃើញថា iPhone 13 Pro យកឈ្នះពិន្ទុលើ Pixel 6។ សរុបមក Pixel 6 Pro ធ្វើការបានល្អទៅលើការថតរូបសន្លឹក ចំណែកឯ iPhone 13 Pro ធ្វើបានប្រសើរជាងផ្នែកថតរូបសន្លឹក Portrait និង វីដេអូ Selfie៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម