មុខងារ SharePlay, ProRes, Stop Auto Macro ចេញមកអស់ហើយក្នុង iOS 15.1
- 2021-10-26 04:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារ SharePlay, ProRes, Stop Auto Macro ចេញមកអស់ហើយក្នុង iOS 15.1
ចន្លោះមិនឃើញ
Apple ទើបបញ្ចេញកំណែអាប់ឌែតថ្មី iOS 15.1 ដោយបញ្ចូលនូវមុខងារថ្មី ដែលខ្លួនពន្យាពេលកាលពី iOS 15 កាន់តែពិសេសគឺបន្ថែមមុខងារសម្រាប់កាមេរ៉ារបស់ iPhone 13 Pro តែម្ដង។
កំណែអាប់ឌែតនេះ បានបន្ថែមមុខងារ SharePlay សម្រាប់កម្មវិធី FaceTime ដើម្បី Share screen និងអាចចែករំលែកតន្រ្តីក្នុងពេលសន្ទនាបាន។
លើសពីនេះ ក៏មានមុខងារថត ProRes Video សម្រាប់ iPhone 13 Pro/Pro Max ដែលវាជា video format ដ៏ពេញនិយមក្នុងវិស័យផលិតភាពយន្ត។
ក្នុងមុខងារកាមេរ៉ារបស់ 13 Pro ដដែល អ្នកប្រើក៏អាចបិតមុខងារ Auto Macro ជាការថតវត្ថុកៀក ព្រោះតែអ្នកប្រើមិនចូលចិត្ត ការឆ្លាស់ទៅលែន ultrawide ដោយស្វ័យប្រវត្តិ ខណៈដាក់កាមេរ៉ាជិតវត្ថុកៀក។
បន្ថែមពីនេះ កម្មវិធី Wallet App អាចរក្សាទុកបណ្ណចាក់វ៉ាក់សាំង ដោយទាញយកទិន្នន័យពី កំណត់ត្រាចាក់វ៉ាក់សាំង កូវីដ១៩ លើកម្មវិធី Health។
ដើម្បីអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការថ្មី iOS 15.1 សូមចូលទៅកាន់៖