Zidane មិន​ចាប់​អារម្មណ៍​តំណែង​អ្នកចាត់​ការ​ Man Utd

  • 2021-10-26 12:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane អតីត​គ្រូ​បង្គោល​ក្លឹប​ Real Madrid ត្រូវ​បាន​សារព័ត៌មាន​នៅ​អេស្ប៉ាញ​ថា​ លោក​មិន​ចាប់​អារម្មណ៍​មក​ដឹក​នាំ​ក្លឹប​ Manchester United នោះ​ទេ​ ទោះ​លោក​ Ole Gunnar Solskjaer ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ESPN ថ្ងៃ​នេះ​។

បើ​តាម​កាសែត​អេស្ប៉ាញ​ Mundo Deportivo ដែល​ចុះ​ផ្សាយ​ដោយ​ Manchester Evening News បាន​ដឹង​ថា​ លោក​ Zidane មិន​មាន​បំណង​ធ្វើ​អ្នក​ចាត់​ចារនេះ​គឺ​ដោយ​សារ​តែ​ លោក​នៅ​ចង់​សម្រាក​សម្រាន្ត​បន្ត​ទៀត​សិន​ ក្រោយ​ចំណាយ​ពេល​ដឹក​នាំ​ក្លឹប​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

លោក​ Zidane ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​ថា​ ជា​បេក្ខជន​ម្នាក់​ក្នុង​ចំនួន​បេក្ខជន​៤នាក់​ ដែល​អាច​នឹង​មក​ដឹក​នាំ​ Man Utd បន្ត​ដោយ​បេក្ខជន​៣នាក់​ទៀត​ មាន​ដូច​ជា​ លោក​ Antonio Conte លោក​ Brendan Rodgers និង​លោក​ Erik ten Hag។

លោក​ Conte ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​ថា​ លោក​មាន​បំណង​មក​ដឹក​នាំ​ Man Utd បន្ត​បើ​ Ole ត្រូវ​បណ្ដេញ​ចេញ​៕

ប្រភព៖ ESPN FC | Manchestereveningnews   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម