កាន់តែ​កៀក​ហើយ​ភ្លេច​ៗ​សល់​ជាង​៥០០​ថ្ងៃ​ប៉ុណ្ណោះ​ដល់​ស៊ីហ្គេម​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​

  • 2021-10-27 07:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀកៗ​មែនទែន​ហើយ​ខាង​ CAMSOC​ បញ្ជាក់​ថា​នៅ​សល់​ត្រឹម​ ៥៥៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គឺ​ដល់​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣​ ដែល​ជា​ប្រវត្តិសាស្ត្រ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ពេលវេលា​ស៊ីហ្គេម​ ២០២៣​ កាន់​តែ​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ដើម្បី​ភាព​ជោគជ័យ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​គិត​ទៅ​សល់​ខ្ទង់​ ៥៥៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ហេតុ​នេះ​ហើយ​ម្នាក់ៗ​ត្រូវ​រាប់​ថយ​ក្រោយ​ដាស់តឿន​ស្មារតី​ខ្លួន​ឯង​ ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​បំពេញ​ភារកិច្ច​ ឬ​បង្កើន​សមត្ថភាព​កម្រិត​ណា​ហើយ។​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នេះ​ជា​លើក​ទី១​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ​ ដូច្នេះ​ម្នាក់ៗ​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ។​

ឯកឧត្ដម វ៉ាត់ ចំរើន

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ជា​លើក​ទី១។​ CAMSOC​ គ្រោង​នឹង​ធ្វើ​ពិធី​រាប់​ថយ​ក្រោយ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម