ក្រសួងអប់រំ ច្រានចោលលិខិតក្លែងក្លាយផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យជាប់ជាស្ថាពរ

  • 2021-10-28 02:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលនូវលិខិតមួយដែលបានផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម ឆ្នាំ២០២១នេះ ត្រូវបានកំណត់ឱ្យជាប់ជាស្ថាពរ។ ដោយលិខិតនេះ ជាលិខិតក្លែងក្លាយធ្វើឡើងដោយជនខិលខូចដើម្បីបំពុលបរិយាកាសសង្គមតែប៉ុណ្ណោះ។

នៅក្នុងលិខិតក្លែងក្លាយដែលបានផ្សព្វផ្សាយនោះ មានខ្លឹមសារថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាប័ត្របឋមភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ កំណត់ឱ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស។

បើតាមជាក់ស្តែង លិខិតនេះគឺជាលិខិតចាស់ កាលពីឆ្នាំមុន ហើយត្រូវជនខិលខូចយកមកកែបន្លំ ខែ ឆ្នាំ ដើម្បីបំពុលសង្គម​ និងធ្វើឱ្យសិស្សជាច្រើននាក់មានការយល់ច្រឡំ ស្របពេលដែលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កាន់តែខិតជិតមកដល់។ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសអំពីថ្ងៃ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ គឺនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ ៖ សង្ហា