ឆែកតម្លៃ iPhone 13 លក់តាមហាងពេលនេះ កាន់តែធូរថ្លៃ!

  • 2021-10-28 02:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 13 ស៊េរី​ថ្មី​បាន​មក​ដល់​ទីផ្សារ​កម្ពុជា ជាង​មួយ​ខែ​មក​ហើយ​និង​បន្ត​មាន​លក់​តាមហាង​ធំៗ​មួយ​ចំនួន។

iPhone 13 Series ជំនាន់​ថ្មី​នេះ​ បាន​ប្រកាស​ចេញ​មាន​ចំនួន ៤ម៉ូដែល​គឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max។ ហាក់​មាន​ភាព​ស្ងាត់​មួយ​រយ:​ពី​អ្នក​ទិញ​នៅ​តាមហាង​ដូច​នេះ​បាន​ធ្វើ​ឲ្យ iPhone 13 Series នេះ​មាន​តម្លៃ​ធូរ​ជា​មុន​ច្រើនធៀបជា​មួយ​ពេល​ចេញ​ដំបូង។​

ឆែក​តម្លៃខាង​ក្រោម៖

iPhone 13 Series ជំនាន់​ថ្មី​នេះ​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ពី​ទីផ្សារ​តាម​ហាង​នៅ​ខ្មែរដំបូង​សម្រាប់​ iPhone 13 mini មាន​តម្លៃ​ចាប់​ពី ៨៩៩ដុល្លារ iPhone 13 មាន​តម្លៃ​ចាប់​ពី ៩៩៩ដុល្លារ iPhone 13 Pro មាន​តម្លៃ​ចាប់​ពី ១២៩៩ដុល្លារ និង iPhone 13 Pro Max មាន​តម្លៃ​ចាប់​ពី ១៣៩៩ដុល្លារ។

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែរប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Ret-ina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz៕

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់ពីចុះផ្សាយ តម្លៃនៅ​ហាង Jet Black Store និងហាង 3Plus Mobile Store។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម