Mbappe នឹង​អវត្តមាន​ក្នុង​ប្រកួត​ PSG តទល់នឹង​ Lille

  • 2021-10-28 13:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នឹង​អវត្តមាន​ក្នុង​ប្រកួត​រវាង​ក្លឹប​ Paris Saint Germain ត​ទល់​នឹង​ក្លឹប​ Lille ក្របខ័ណ្ឌ​ Ligue 1 នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២១​(ម៉ោង​ប្រទេស​កម្ពុជា​)។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ពេល​នេះ​ Mbappe មាន​បញ្ហា​ឈឺ​ត្រជាក់​ និង​កំពុង​ទទួល​បាន​ការ​ព្យាបាល​ហើយ​។ កីឡាករ​រូប​នេះ​ត្រលប់​មក​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​នៅ​ដើម​សប្ដាហ៍​ក្រោយ​។

នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ខាង​លើ​នេះ​ក៏បាន​រៀប​ពី​ស្ថានភាព​របស់​កីឡាករ​ផ្សេង​ទៀត​ដែរ​ដោយ​ ខ្សែ​ការពារ​​ Sergio Ramos រំពឹង​ថា​នឹង​សះ​ស្បើយ​ ហើយ​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​អាទិត្យ​ក្រោយ​ រី​ឯ​ខ្សែ​បម្រើ​ Marco Verratti នឹង​មក​វិញ​ក្នុង​កំឡុង​ពេល​ ៤សប្ដាហ៍​ទៀត​ និង​ខ្សែ​បម្រើ​ Leandro Paredes អាច​នឹង​ត្រលប់​មក​វិញ​នៅ​ពាក់​ខែ​ក្រោយ​ឯណោះ​៕

ប្រភព៖ en.psg   ប្រែ​សម្រួល៖ ហ៊ីម រស្មី