មួយក្នុងចំណោម១លានសំណាង! ខ្វះការតស៊ូតែបន្តិច ឆន ស្រីណេត អាចនឹងបាត់បង់ជើងទាំងគូ

  • 2021-11-02 08:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Universe Cambodia ២០២១ បានបញ្ចប់ទៅ យ៉ាងរលូននារាត្រី ២៨ តុលាកន្លងទៅដោយរកឃើញម្ចាស់មកុដកញ្ញា ងិន ម៉ារ៉ាឌី ហើយស្រីស្អាតរាង ខ្ពស់ស្រឡះ ឆន ស្រីណេត ជាប់ជាជយលាភីរងទី១ផងដែរ។

និយាយដល់បវរកញ្ញាជយលាភីរងលំដាប់ទី១ ឆន ស្រីណេត ជានារីកម្ពុជាក្រោមមួយរូបដែលហ៊ាន ឈានជើងចូលវេទិការលំដាប់ពិភពលោកនេះជាលើកដំបូង។ មួយវិញទៀត ស្រីណេត មានភាពក្លាហ៊ានប្រើប្រាស់វេទិការនេះបង្ហាញពីភាពតស៊ូលើកទឹកដល់មនុស្សគ្រប់រូបដែលកំពុងជួបវបិត្តថែម ទៀតផង។

ឈរលើឆាកប្រកួតដោយទឹកមុខអង់អាច ស្រីណេត បានបង្ហាញទៅកាន់មនុស្សរាប់សែននាក់ថានាង ធ្លាប់មានប្រវត្តិកើតជំងឺមហារីកដំណាក់កាលចុងក្រោយដែលគ្រូពេទ្យតម្រូវឱ្យនាងកាត់ជើងនាងទាំងពីរចោល ដែលកាលណោះនាងស្ថិតក្នុងសភាពអង្គុយលើរទះរុញមិនអាចដើរបាន

ផ្អែកលើការតស៊ូយកឈ្នះជំងឺអប្រិយចង់លេបត្របាក់ជើងទាំងទ្វេរបស់នាង ស្រីណេត បានងើបជំនះមិនអស់សង្ឃឹមក្នុងជីវិត ជាពិសេសផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងច្រើនៗនាងក៏បានសម្រេចចិត្តទៅព្យាបាល បន្តនៅស្រុកថៃ។ ជាលទ្ធផលដូចឃើញសព្វថ្ងៃនេះ ណេត បានយកឈ្នះជំងឺកាចសាហាវ ដោយការ តាំងចិត្តខ្ពស់របស់នាង ទើបនាងអាចវិលត្រឡប់មានជើងទាំងគូល្អអាចដើរបានឡើងវិញ។

មិនត្រឹមតែអាចដើរបានល្អប្រសើរវិញនោះទេ ណេត ថែមទាំងមានភាពក្លាហ៊ាន និងសមត្ថភាពខ្ពស់ ចូលរួមប្រកួតបវរកញ្ញាលំដាប់ Miss Universe Cambodia ២០២១ ជាប់ជយលាភីរងទី១ផងដែរ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ហើយប្រិយមិត្តមិនតិចទេដែលស្រក់ទឹកភ្នែកអំឡុងពេលស្ដាប់ នូវប្រវត្តិតស៊ូរបស់នាងនៅលើឆាក MUC២០២១៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម