ម៉ូតូខូចដេមិនឆេះ យកទៅឱ្យជាងពិនិត្យមើល ឃើញសុទ្ធតែលុយ ដឹងមូលហេតុហើយនិយាយលែងចេញ

  • 2021-11-05 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនារីម្នាក់ បានបង្ហោះរូបភាព អំពីម៉ូតូរបស់ខ្លួនដែលដេមិនឆេះ ក៏សម្រេចចិត្តយកទៅឱ្យជាងមើល។ នៅពេលដែលជាងដោះគ្រឿងម៉ូតូមើល ដើម្បីធ្វើការជួសជុល ឃើញសុទ្ធតែលុយនៅក្នុងនោះ។

បើតាមគណនីហ្វេសប៊ុករបស់នារីម្នាក់ ឈ្មោះ Lin Real បានបង្ហោះថា "ចេះតែឆ្ងល់លក់ឥវ៉ាន់បានលុយណាស់ដែរ តែដូចមិនឃើញលុយ តាមការពិតអាសត្វចង្រៃហ្នឹង វាពាំលុយដាក់ក្នុងម៉ូតូ។ ចង្រៃណាស់អាសត្វកណ្ដុរនេះ” ។

នេះជាករណីចម្លែកមួយ មិនដែលធ្លាប់លឺពីមុនមកនោះទេ ដែលសត្វកណ្តុរ ពាំលុយយកទៅដាក់ក្នុងម៉ូតូ។ ហើយនារីម្ចាស់ម៉ូតូ បានបញ្ជាក់បន្ថែមថា ផ្ទះរបស់នាងមានសត្វកណ្តុរច្រើនណាស់ មានពេលខ្លះ ពេលដែលគេងយប់ឡើង គឺកណ្តុររត់ឡើងលើខ្លួនរបស់នាងតែម្តង៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម