រ៉ូប​សដូច​គ្នា​មែន តែ​ម៉ូដ​ខុស​ៗ​គ្នា ស្អាត​ៗ សំខាន់​ប្រមូលផ្ដុំអ្នក​ស្លៀក​សុទ្ធបវរកញ្ញាកំពូលសម្រស់ទៀត

  • 2021-11-08 07:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកម្មវិធីកក្រើកប្រចាំឆ្នាំរបស់ផលិតកម្មខ្នាតធំ Galaxy Navatra កាលពីថ្មីៗកន្លងទៅនេះលេច វត្តមានសុទ្ធតែជាបវរកញ្ញាកំពូលសម្រស់ រាងខ្ពស់ស្រឡះជាច្រើនដួងរំលេចជាមួយរ៉ូបសចែងចាំងប្លែក ភ្នែកពេញកម្មវិធី។

កាលពីរសៀលថ្ងៃទី៦ វិច្ឆិការ ផលិតកម្មខ្នាតធំ Galaxy Navatra បានបើកពិធីសន្និសីទសារព័ត៌មាន ស្ដីពីការលក់សិទ្ធិចម្រៀងបទ “Are you Ok?” ឱ្យទៅក្រុមហ៊ន Gestos យកទៅផលិតផ្សព្វ ផ្សាយលើបណ្ដាញសង្គមនានារបស់ប្រទេសចិន។ដោយមានការចូលរួមយ៉ាងច្រើនកុះកពីបណ្ដាអ្នក ឧកញ៉ារួមជាមួយតារាសម្ដែង ជាពិសេសបវរកញ្ញាកំពូលសម្រស់ជិត៦០នាក់ចូលរួមផងដែរ។

ដោយនៅក្នុងកម្មវិធីមួយនេះពិតជាប្លែកអារម្មណ៍ដែលប្រជុំទៅដោយសុទ្ធសឹងតែជាបវរកញ្ញាកម្ពុជាល្បីឈ្មោះជាច្រើនដួង មានរូបសម្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានទេលេចវត្តមាននៅក្នុងវេលានោះ។ បវរកញ្ញាគ្រប់រូបបានរៀបចំលក្ខណៈសម្បត្តិបញ្ចេញសម្រស់លេចធ្លោជាមួយការតុបតែងខ្លួនខ្ញង់ៗយ៉ាងជឿជាក់រាងៗខ្លួន។ ហើយអ្វីដែលធ្វើឱ្យកម្មវិធីនេះប្លែកនោះគឺរាល់បវរកញ្ញាអញ្ចើញចូលរួមបានគ្រង ឈុតរ៉ូបពណ៌ស ដូចគ្នាទាំងអស់ដែលរំលេចត្បូងភ្លឺចែងចាំងបន្ថែមជាមួយការច្នៃម៉ូដយ៉ាងប្រណិតរាងៗ ខ្លួនពេញកម្មវិធីទាំងមូល៕

ចង់ដឹងថាលេចវត្តមានតារាសម្ដែង និងតារាម៉ូដែលកំពូបសម្រស់ស្រស់ស្អាត រូបណាខ្លះមើលរូបខាង ក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH