Mendy អង្គុយ​ឆ្ងល់​ខ្លួន​លេង​ល្អ​ប៉ុណ្ណឹង​ដែរ​តែ​អត់​ជាប់​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or

  • 2021-11-10 02:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Chelsea កីឡាករ Edouard Mendy បាន​ចោទ​ជា​សំនួរ​​ខ្លួន​មិន​ជាប់​ក្នុង​បេក្ខភាព​​ដណ្ដើម​ពាន Ballon d’Or ឆ្នាំ ហើយ​គេ​គិត​ថា​ការ​សម្រេច​ចិត្ត​របស់​កម្មវិធី​ប្រហែល​មក​ពី​សញ្ជាតិ​របស់​គេ។

Mendy វ័យ​២៩​ឆ្នាំ​បាន​ក្លាយ​ជា​តួ​សំខាន់​​នៅ​ក្នុង​ក្លឹប​ចាប់​តាំង​ផ្ទេរ​ពី Rennes និង​បាន​ជួយ Chelsea យក​ឈ្នះ​ពាន Champions League។ ប៉ុន្តែ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​​៣០​​នាក់​ចុងក្រោយ​​ដើម្បី​ប្រជែង​ពាន Ballon d’Or គឺ​គ្មាន​ឈ្មោះ​របស់ Mendy ឡើយ។

Mendy បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​អយុត្តិធម៌​ទេ​ក្នុង​ការ​មិន​ទទួល​បាន​ជា​បេក្ខភាព ប៉ុន្តែ​ក្នុង​ដំណើរ​ការ​នេះ​ប្រសិន​គេ​​លេង​ក្នុង​ជម្រើស​ជាតិ​បារាំង​​រឿង​នេះ​មិន​អាច​កើត​ឡើង​ឡើយ។ "វា​ជា​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ និង​រុញ​ខ្ញុំ​​ឲ្យ​​ធ្វើ​ការ។ ​និយាយ​ឲ្យ​ស្មោះ​ទៅ ខ្ញុំ​ពិត​ជា​ឆ្ងល់។ ប្រសិន​បើ​ខ្ញុំ​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង និង​បាន​លេង​នៅ Euro ច្បាស់​ណាស់​គឺ​គ្មាន​ការ​ពិភាក្សា​នេះ​ទេ។ សម្ដី Mendy៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម